សំណល់រូបភាពពិតៗ៧សន្លឹក ប្រាកដជាធ្វើឱ្យអ្នកនិយាយថាជីវិតមិនដូចខ្សែភាពយន្តទេ។
ប្រហែលជាអ្នកមិនដែលមានការងឿងឆ្ងល់ចំពោះសម្រស់របស់ភីលៀងតាមរយៈខ្សែភាពយន្ត។ពួកគេពិតជាស្អាតដូច្នេះមែនឬ! ទុកឱ្យរូបភាពខាងក្រោមឆ្លើយតបជំនួសចុះ។
ប្រហែលជាអ្នកកំពុងគិតថាភីលៀងទាំងនោះសុទ្ធសឹងតែមានសម្រស់ស្អាតដូចរូបខាងក្រោម។ដើម្បីឱ្យច្បាស់ គប្បីក្រឡែកមើលប្រវត្តិសាស្ត្រនាសម័យកាលនោះដើម្បីដឹងថាពួកគេពិតជាមានសម្រស់ស្អាតដូច្នេះមែនឬ។
រូបនេះគឺជាភរិយារបស់គហបតីនៃរជ្ជកាលថាង
សម្លឹងមើលបូសក់គេអាចដឹងថាស្ត្រីរូបនេះស្ថិតក្នុងត្រកូលអភិជនរជ្ជកាលថាង
រូប«ស្ត្រីស្រស់» បែបនេះប្រហែលជាកុំឡាឡើយស្តេច សូម្បីមន្ត្រីវាំងក៏មិនចង់គ្រប់គ្រងដែរ! ។យ៉ាងណាក្តី ពួកគេពុំមានច្រើនប៉ុន្មនទេមើលទៅ
គោលការណ៍នាសម័យនោះ ការរើសគូស្រករត្រូវប្រតិបតិ្តតាមវណ្ណៈភាពសង្គម។សូម្បីស្រីរបស់ស្តេចក៏មិនអាចរំលងចោលគោលការណ៍នេះបានឡើយ
ខាងក្រោមគឺជារូបភាពនៃភីលៀងរស់នៅក្នុងរាជវាំង
ទោះយ៉ាងណា គប្បីពិចារណាអំពីនិយមន័យអាក្រក់ឬស្អាត ព្រោះវាតែងប្រែប្រួលតាមសម័យកាលនីមួយៗ។ ឧទាហរណ៍បច្ចុប្បន្ន នារីដែល មានភ្នែកមាន់ព្រៃ មាត់រាងធំ បបូរមាត់ស្តើង…ត្រូវបានគេថាស្អាត។ ប៉ុន្តែនារីជំនាន់ខ្លៃគេតម្រូវឱ្យមានមុខទម្រង់មុខថ្គាមខ្លា ច្រមុះធំ ចិញ្ចើមក្រាស់ ទើបហៅថាស្អាត។ សម័យកាលខ្លះនារីដែលស្គមត្រូវបានចាត់ទុកថាស្អាត ប៉ុន្តែពេលខ្លះទាល់តែរាងធាត់ទើបហៅថាស្អាត និងជួយបង្កើនរាសីដល់ស្វាមី។
ក្រៅពីនោះ សម័យដើមបញ្ហាចរិយាមារយាទនិងព្រហ្មចារីគឺជារឿងចម្បង ខណៈពេលបច្ចុប្បន្នតាមប្រទេសនីមួយៗកត្តានេះពេលខ្លះត្រូវបានគេមើលរំលង៕សូយន