Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​អតីត​ចៅអធិការ​វត្ត​គី​រី​វង្ស​ស្លែង ដែល​កាប់​គ្រូសូត្រស្ដាំ​រងរបួស ពេល​ផឹកស៊ី​ស្រវឹង​លើ​កុដិ ឈ្លោះ​រឿង​ដណ្តើម​សង្សារ​មាន​ផ្ទៃពោះ​៥​ខែ​

​កំពង់ស្ពឺ ​៖ ព្រះសង្ឃ​មួយ​អង្គ ជា​អតីត​ចៅអធិការ​វត្ត​គី​រី​វង្ស​ស្លែង ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន នៅ​ចំណុច​ភូមិ​ទន្លាប់ ឃុំ​ស្គុះ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ ពី​បទ​ហឹង្សា ដោយ​ចេតនា ក្នុង​ឈ្លោះ​គ្នា​ជាមួយ​អតីត​សង្ឃ​មួយ​អង្គ​ទៀត​ជា​គ្រូសូត្រស្ដាំ ដោយ​លួច​ផឹកស៊ី​ក្នុង​កុដិ ដល់​ស្រវឹង​កើត​ដ​២​វង្ស​ស្លែង ស្ថិតនៅ​ភូមិ​តា​នុង ឃុំ​ក្រសាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ តាំងពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ ហើយ​ព្យាយាម​រត់គេចខ្លួន​។​

​មន្ត្រី​នគរបាល​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន​ឈ្មោះ​សាន គឹម​សន អាយុ​៤០​ឆ្នាំ អតីត​ចៅអធិការ​វត្ត​គី​រី​វង្ស​ស្លែង​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ចំណែក​អតីត​សង្ឃ​មួយ​អង្គ​ទៀត​ឈ្មោះ​សុខ គន្ធា​អាយុ​៤៥​ឆ្នាំ ជា​គ្រូសូត្រស្ដាំ ជា​ជនរងគ្រោះ​។​

​ប្រភព​ដដែល​បន្តថា នៅ​ថ្ងៃកើតហេតុ​នោះ ជនសង្ស័យ​ខាងលើ​បាន​ឈ្លោះ​គ្នា​ជាមួយ​អតីត​សង្ឃ​មួយ​អង្គ​ទៀត​ឈ្មោះ​សុខ គន្ធា ដោយ​ដណ្តើម​កូន​ក្នុង​ពោះ​ស្រី​ស្នេហ៍ ម្នាក់ ឡើង​តឹង​ស​សៃក ហើយ​ជនសង្ស័យ​អតីត​ចៅអធិការ នោះ​បាន​ទាញ​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​ដាច់ស​សៃរ​ដៃ​ខាងស្តាំ ជើង​ខាងស្តាំ​២​កន្លែង និង​ត្រគៀក​ខាងឆ្វេង រងរបួស​ធ្ងន់ ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សង្ឃ​ដៃដល់ បាន​វេច​បង្វិច​រត់គេចខ្លួន រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន​។​

ជន​សង្សយ័​ត្រូវ​បាន​កម្លាំង​ជំនាញ ឃាត់ខ្លួន​បញ្ជូន​មកកាន់​ស្នងការ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

​ចៅអធិការ​វត្ត និង​គ្រូសូត្រស្ដាំ បាន មក​ផឹក​ស៊ីក្នុង​កុដិ រហូត​ស្រវឹងស្រា​រៀងៗ​ខ្លួន ប្រកែក​គ្នា រឿង​ស្រី​ស្នេហ៍​មាន​ផ្ទៃពោះ​៥​ខែ មិនដឹងថា ជា​កូន​របស់​ល្បង​ជា​ចៅអធិការ ឬ​កូន​អាត្មា ខណៈ​ព្រះអង្គ​ទាំង​២ ស្រឡាញ់​នាង​តែ​ម្នាក់ ។​

ព្រោះតែ​ការ​ប្រកែក​បែកធ្លាយ​បែបនេះ ទើប​កើត​ជា​កំហឹង ចៅអធិការ​វត្ត​ស្ទុះ​ទាញ កាំបិតផ្គាក់​កាប់ មកលើ​គ្រូសូត្រស្ដាំ ឲ្យ​របួសធ្ងន់​២​កន្លែង កំពុង​ព្យាបាល នៅ​មន្ទីរពេទ្យ និង​ប្ដឹង​ទារ​សំណង​៥០០០​ដុល្លារ​។​

​ពលរដ្ឋ​ចំណុះជើងវត្ត​បាន​បង្ហើប​ប្រាប់ ដើម​រាំង ឲ្យដឹងថា រយៈពេល​កន្លង​មក​ព្រះសង្ឃ​ទាំង​២​អង្គ តែងតែ​លួច​ឆាន់​ស្រា​ជាមួយគ្នា ញឹកញាប់ និង​លួច​មាន​ស្រី​ស្នេហ៍​រួម​គ្នា​ទៀត​ផង​​រហូត​នាង​មាន​ផ្ទៃពោះ​៥​ខែ ហើយ​ស្ដ្រី​នោះ​ជា​អ្នក​ភូមិ​នេះ​ដែរ​ទេ​។​

ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គេ​ដឹង​រឿង​ព្រះសង្ឃ​ចៅអធិការ លួច​មាន​ស្រី​និង​លួច​ផឹកស្រា​ជា​យូ​មកហើយ​។​ ​ប៉ុន្តែ​បាន​ត្រឹម​លួច រិះគន់​ពីមួយ​ទៅមួយ​​ជាហេតុ​នាំ​ឲ្យ​តា​យាយ​មួយចំនួនតូច លែង​ទៅ​ធ្វើបុណ្យ​នៅ​វត្ត ព្រោះ​ឃើញ​ទង្វើ​របស់​សង្ឃ​ទាំងពីរ មិនល្អ​ប្រាស់ចាគ ខុស​វិន័យ​សង្ឃ និង​សាសនាព្រះពុទ្ធ​។​

​ទន្ទឹម​នឹង​នោះ​ចៅអធិការ​វត្ត ធ្លាប់​មាន​សង្ឃដីការ​ប្រាប់​គណកម្មការ​វត្ត​ថា ពេល​ភ្ជុំ​រួច​នឹង​សឹកហើយ​។​ ​នៅ​មុនពេល​កើត​ហេតុ​ជា ថ្ងៃ​ភ្ជុំ​ធំ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាន​ធ្វើ​ចង្ហាន់​មក​វត្ត​យ៉ាងច្រើន​កុះករ ។​ ​លុះ​ពេល​រសៀល​ថ្ងៃ​ដដែល តា​យាយ​ជា​ភ្ញៀវ​បាន​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​។​ ​ជា​ឱកាស​ចៅអធិការ​និង​គ្រូសូត្រ​ស្ដាំ ឃុបឃិត​គ្នា​ឆ្លៀត​ពេល​ផឹកស្រា​ក្នុង​កុដិ​ស្ងាត់ៗ​។​ ​រហូតដល់​ម៉ោង​៨​យប់​ថ្ងៃ​ដដែល សង្ឃ​ទាំង​២​ស្រវឹងស្រា​ជោកជាំ ក៏​ប្រកែក​រឿង​សូត្រមន្ត បាន​លុយ​តិច​ឬ​ច្រើន​។​ ​មិនតែប៉ុណ្ណោះ​អ្នក​ទាំង​២ ក៏​ដេញដោល​គ្នា​រឿង​ស្ដ្រី​កំណាន់​ចិត្តមាន​ផ្ទៃពោះ​៥​ខែ មិនដឹង​ជា​កូន​របស់​សង្ឃ​អង្គណា​? ​ជាហេតុ​នាំ​ឲ្យ​បែកធ្លាយ​ថា សង្ឃ​ទាំង​២​ស្រឡាញ់​ស្រី​តែ​ម្នាក់ កើត​ជា​កំហឹង សង្ឃ​បង្ក​ឈ្មោះ សាន គឹម​ស៊ន ស្ទុះ​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​មក​លើ សង្ឃ​រងគ្រោះ​ព្រះនាម សុខ ប៊ុន​ធី ជា​គ្រូសូត្រ​សាំ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ និង​បង្ក​ការភ្ញាក់ផ្អើល​ដល់​នេនៗ​និង​ពុទ្ធបរិស័ទ​។​ ​ជាមួយគ្នា​នោះ​សង្ឃ​រងគ្រោះ បាន​ដាក់ពាក្យ​ប្ដឹង​សង្ឃ​បង្ក​ទារ​៥០០០​ដុល្លារ​។​

​បន្ទាប់​ពី​បែកធ្លាយ​យ៉ាងនេះ នៅ​ថ្ងៃ​ទី​១១​ខែតុលា អាជ្ញាធរ​បាន​ផ្សឹក ចៅអធិការ​តែម្ដង​។​ ​តែ​អតីត​ចៅអធិការ​វត្ត​រូបនេះ កំពុង​បន្ត​ស្នាក់នៅ​ក្នុង​វត្ត​ដដែល ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត រៀបចំ​បណ្ដេញ​ឈ្មោះ សាន គឹម​ស៊ន ចេញពី​វត្ត​។​

​លោក សាន គឹម​ស៊ន អតីត​ចៅអធិការ​វត្ត បាន​ទទួលស្គាល់ថា ទំនាស់​មួយ​នេះ គឺ​ផ្ដើមចេញ​ពី​ការផឹកស៊ី​មែន​។​ ​លោក​បន្តថា ជម្លោះ​នេះ​គឺ​ប្រកែក​រឿង គ្រូសូត្រ​ស្ដាំ ច្រណែន​ថា ខ្លួន​មិនឲ្យ​ទៅ​សូត្រមន្ត បិទ​សិទ្ធិ ។​

​ចំណែក​លោកនាយ​ប៉ុស្តិ៍​ក្រសាំង​អំពិល បាន​បដិសេធថា ជា​រឿង​នេះ​តូចតាច​សម្រួល​គ្នា​ចប់​ហើយ​។​

​រីឯ​សង្ឃ​រងគ្រោះ​ព្រះនាម សុខ ប៊ុន​ធី មាន​សង្ឃដីការ​ថា ព្រះអង្គ​របួសធ្ងន់​២​កន្លែង​ទី​១​ចំ​ដៃ​ដាច់​សរសៃ​ដេរ​៤​ថ្នេរ និង​ចំ​ភ្លៅ​ដេរ​៤​ថ្នេរ​។ ហើយ​ព្រះអង្គ បាន​ប្ដឹង​ទារ​សំណង​៥០០០​ដុល្លារ​ ក្នុង​នោះ​អតីត​ចៅអធិការ បាន​សង​៥០០​ដុល្លារ​សិន ដើម្បី​យក​ព្យាបាល​ជំងឺ ខណៈ​សំណុំរឿង​បាន​បញ្ជូន​ដល់​អធិការ​ស្រុក​។​

​ប្រជាពលរដ្ឋ​និយាយថា មិនដឹង​ជា​ខំ​បួស​ធ្វើ​អ្វី ? បើ​បំពាន​សីល​បែបនេះ ? ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×