ក្នុងសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្នេះ មនុស្សជាច្រើនចូលចិត្តចុចទូរស័ព្ទ រហូតដល់យប់ជ្រៅ ហើយការដែលចូលគេងយប់ជ្រៅបែបនោះ បណ្តាលឲ្យពួកគេគេងមិនឆ្អែត និងអស់កម្លាំងនៅពេលព្រឹក។
ខាងក្រោមនេះជាផលប៉ះពាល់ ដែលបណ្តាលមកពីការអត់ងងុយគេង៖
– អត់ងងុយគេង ធ្វើឲ្យអ្នកប្រឈមខ្លាំងទៅនឹងការធាត់
– ធ្វើឲ្យដាច់សរសៃឈាមខួរក្បាល
– ធ្វើឲ្យរាងកាយអស់កម្លាំង ល្ហិតល្ហៃ
– បណ្តាលឲ្យកើតរោគផ្លូវចិត្ត
– សម្រាប់ក្មេងវិញ ធ្វើឲ្យការរៀនសូត្រមិនពូកែ និងដំណើរការលូតលាស់យឺត៕
ប្រភព៖ health
សុភ័ក្ត្រ