ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ថ្ងៃនេះចេញរកស៊ីផ្លូវឆ្ងាយនឹងមានលាភ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ អ្វីៗដំណើរការដោយរលូន ។ លុយកាក់ មានអ្នកជួយយកអាសាក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់ការបង្ហាញមនោសញ្ចេតនា ចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំខាល ៖ ការងារ មិនសមប្រកបដូចបំណង តែនៅតែមានអ្នកជួយដោះស្រាយរាល់បញ្ហា ។ លុយកាក់ស្ថានភាពហិរញ្ញវត្ថុមិននឹងនរ មិនត្រូវខ្ជះខ្ជាយប្រាក់កាស ។ មនោសញ្ចេតនា មានឱកាសរកឃើញគូជីវិត ។
ឆ្នាំថោះ ៖ ការងារ ល្អបំផុត សម្រេចបានសមិទ្ធផលគួរជាទីគាប់ចិត្ត ។ លុយកាក់ គួរពិគ្រោះយោបល់ជាមួយគ្រប់គ្នាមុនពេលចង់បោះទុនវិនិយោគ ឬពង្រីកជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នកនៅលីវមានឱកាសជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំរោង ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានរឿងអ្វីគួរឲ្យខ្វល់ខ្វាយ ។ លុយកាក់ មានខ្ទង់ចំណាយពាក់ព័ន្ធដល់បញ្ហាសុខភាពមនុស្សក្នុងគ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិនត្រូវបង្កើតថែមសម្ពាធឲ្យគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ រឿងផ្ទាល់ខ្លួនឥទ្ធិពលច្រើនដល់ការងារ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា។
ឆ្នាំមមី ៖ ការងារ ថ្ងៃនេះការងាររលូនល្អ ត្រូវបានថ្នាក់លើសរសើរ ។ លុយកាក់ ត្រូវចេះតុល្យភាពចំណូល-ចំណាយ បញ្ចៀសការខ្វះខាតទៅថ្ងៃមុខ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំមមែ ៖ ការងារ រីកចម្រើន ទោះជួបបញ្ហាខ្លះៗ តែនៅតែអាចដំណើរការទៅមុខ ។ លុយកាក់ មានខ្ទង់ត្រូវចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃនេះពុំល្អសម្រាប់ការចែកផ្លូវគ្នា ឬសារភាពស្នេហ៍ ។
ឆ្នាំវក ៖ ការងារ ជួបឧបសគ្គច្រើន គួរទទួលយកយោបល់ពីគ្រប់គ្នា ដើម្បីដោះស្រាយបញ្ហា ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់ មុនពេលទិញរបស់អ្វីមួយ ។ មនោសញ្ចេតនា ត្រូវចេះអត់ឱនអធ្យាស្រ័យចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាងសម្រេចបានដូចផែនការ មិនមានអ្វីមករាំងស្ទះ ។ លុយកាក់ ធម្មតា ពុំមានអ្វីលេចធ្លោ ។ មនោសញ្ចេតនា គួរបង្កើតភាពរ៉ូមែនទិកខ្លះក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ មានអ្នកជួយជ្រោមជ្រែង ទំនុកបម្រុងគ្រប់បែបយ៉ាង ។ លុយកាក់ ៖ ថ្ងៃនេះមិនល្អសម្រាប់ការបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំកុរ ៖ ការងារ ល្អប្រសើរ តែក៏មិនត្រូវភ្លេចខ្លួនឲ្យគូប្រជែងដណ្តើមស្នាដៃ ។ លុយកាក់ថ្ងៃនេះសមស្របសម្រាប់ការបណ្តាក់ទុកវិនិយោគម្នាក់ឯង ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ៕