វីដេអូមួយដែលបានបង្ហាញឲ្យឃើញបុរសម្នាក់ បានប្រើអំពើហិង្សាដ៏គួរឲ្យរន្ធត់ទៅលើនារីវ័យក្មេងម្នាក់ បានកំពុងរីករាលដាលនៅលើបណ្តាញសង្គម ក្នុងប្រទេសថៃ ។
វីដេអូឃ្លីបដែលទទួលបានការទស្សនា ៣.៤ លានដង បង្ហាញឲ្យឃើញនារីវ័យក្មេងស្លៀកពាក់សិចស៊ីម្នាក់អង្គុយនៅលើដី ខណៈបុរសពាក់អាវយឺតពណ៌ខ្មៅម្នាក់ បង្ខំអូសទាញនាងក្រោកឡើង ប៉ុន្តែ ត្រូវបានអ្នកនៅជុំវិញជួយអន្តរាគមន៍ ។ បន្ទាប់ពីបរាជ័យ បុរសរូបនោះក៏បានដើរសំដៅឡើងទៅអង្គុយលើម៉ូតូ និងមួយសន្ទុះក៏ងាកស្រែកទៅកាន់នាងជាលើកចុងក្រោយថា តើទៅឬមិនទៅ? ។ នៅពេលនាងពុំអើពើនឹងសំនួររបស់ខ្លួន បុរសនេះក៏បានផ្ទុះកំហឹងសារជាថ្មី ចុះពីលើម៉ូតូដើរសំដៅទៅកាន់ និងដាល់នាង១ដៃឡើងបែកអំពិលអំពែកតែម្តង ។
បុរសនោះបន្ទាប់មក ក៏បានបង្ខំរុញនាងទាំងកំហឹង ឲ្យឡើងជិះម៉ូតូចាកចេញពីកន្លែងកើតហេតុ រួមជាមួយក្មេងស្រីម្នាក់ទៀតជិះពីខាងក្រោយពួកគេផងដែរ ។
ជុំវិញហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ អ្នកលេងអ៊ីនធើរណែតជាច្រើនបានដាក់ការសង្ស័យផ្សេងៗគ្នាថា តើបុរសដែលវាយប្រហារទៅនារីវ័យក្មេងនោះ គឺជាសង្សារ ឬក៏ជាងបងប្រុសរបស់នាង ដែលអាចផ្ទុះកំហឹងដោយសារតែនាងដើរលេងយប់និយាយមិនស្តាប់គ្នា ឬ យ៉ាងណា? ។
ប៉ុន្តែ សារព័ត៌មាន Sanook បានរាយការណ៍ថា បុរសនោះបានវាយប្រហារទៅនារីវ័យក្មេងនោះ គឺបន្ទាប់ពីគាត់បានរកឃើញថានាងកំពុងក្បត់ចិត្តគាត់ ៕
ដោយ៖ ចន្ទី
ប្រភព៖ Bangkok Jack