ខេត្តមណ្ឌលគីរី ៖ កូនប្រុសបង្កើតរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរ រវាងម៉ូតូសេរីទំនើប (ម៉ូតូប្រភេទប្រណាំង) ដោយបើកម៉ូតូបុកជាមួយ រថយន្តដឹកអេស្ការវ៉ាទ័រ កាលពីម៉ោងជិត៧យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
សមត្ថកិច្ចខេត្តឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅលើបណ្តោយផ្លូវជាតិលេខ៧៦ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ក្រោយកើតហេតុគេសង្កេតឃើញថា ជនរងគ្រោះដែលជិះម៉ូតូបុកនឹងរថយន្តនោះ ស្ថិតនៅក្រោមរថយន្ត មានឈាមពេញថ្នល់ ហើយត្រូវបញ្ជូនភ្លាមៗ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយសារស្ថានភាព របួលធ្ងន់ធ្ងរ មន្ត្រីពេទ្យបានសម្រេច បញ្ជូនបន្តទៅរាជធានីភ្នំពេញ។
កូនប្រុសបង្កើតរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូសេរីទំនើប បុកជាមួយរថយន្តដឹកអេស្ការវ៉ាទ័រ ៕ ដោយ៖កូឡាប