Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដារ​នៅ​ខេត្ត​ស្វាយរៀង​

spot_img

​ស្វាយរៀង​ ៖ ​លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែតុលា​ឆ្នាំ​២០១៨​បាន​មាន​ប្រសា​ស​ន៍ថា ៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដា​រៀប​ដែល​រៀបចំឡើង​នាពេលនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វ​ផ្សាយ​​និង​បញ្ច្រា​បនូវ​បទប្បញ្ញត្តិ​ស្តី​ពី​សារពើពន្ធ​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជាពិសេស​ពាក់​ព័ន្ធសិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធ អាករ ​ជូន​លោក​លោ​ស្រី​ជា​អភិបាល​ឫ​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន សំដៅ​ធានា​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​កំណត់​និង​ប្រកបដោយ តម្លាភាព បង្កើន​ភាពជឿជាក់ ទំនុកចិត្ត​ពី​សំណាក់​លោក​លោកស្រី​មកលើ​អាជ្ញាធរ​សាធារណៈ​។​

​លោក ប្រាក់ សុវណ្ណ មានប្រសាសន៍​ដូច្នេះ​ខណៈ​ដែល​លោក​បាន​អញ្ជើញ​ដឹកនាំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដា​ដែល​បាន​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​តូច​និង​មធ្យម​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​រនិង​សាខា​ពន្ធដា​រខេត្តស្វាយរៀង​ដែល​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលរួម​នៅ​សាលប្រជុំ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​។​

​អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​បន្តទៀតថា​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​អាណត្តិ​ទី​៦​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ ជា​សេនាធិការ​បាន​ដាក់ចេញ​នូវ​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកប​ដោយ​ការជឿជាក់​និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ដោយ​គិតគូរ​ពី​ផលប្រយោជន៍​និង​តម្រូវការ​របស់​អាជីវ​ករ​និង​ការធានា​រក្សា​អោយបាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​រឹងមាំ ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤​។​

​លោក អភិបាលរង​ខេត្ត​បានបញ្ជាក់​ថា ៖ ​វិស័យឯ​កជ​ន​គឺជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល ពិត​ណាស់​ថវិកា​ដែល​ប្រមូល​បាន​នេះ​គឺ​ចូលរួម​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ទាំងមូល​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ទាំង​អស់​សម្រាប់​៖១.​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​.២.​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​រូបវ័ន្ត (​សាលារៀន មន្ទីរពេទ្យ ស្ពាន​ថ្នល់​) ៣.​កសាង​ប្រពន្ធ័ធារាសាស្ត្រ ៤.​ចំណាយ​លើ​វិស័យ​សន្តិសុខ​និង​ការពារ​ជាតិ​ជា​ដើម​។​ល​។​ក្នុងន័យ​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​អោយបាន​ល្អ​ប្រសើរ​ដោយ​សព្វថ្ងៃ ក្នុង​ខេត្ត​ស្វាយរៀង​យើង​នេះ​មាន​ការសាងសង់​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ស្ពាន ថ្នល់​ប្រពន្ធ័​ទឹក ទាំងនេះ​បាន​ពី​ការចូលរួម​បង់ពន្ធ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ត្រូវ​គោរព​គោរព​អនុវត្ត​ច្បាប់​នានា​ក្នុងប្រទេស ជាពិសេស​ច្បាប់​ស្តីពី​សារពើពន្ធ​៕​វ៉ៃកូ​

spot_img
×