Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្លូ​វ៉ាក ៖ វាយតម្លៃ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​ប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន នៅលើ​ពិភពលោក

spot_img

​ភ្នំពេញ​៖​លោក អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ពី​តំណាង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មួយចំនួនទៀត បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក ដឹកនាំ​ដោយ លោក Peter Kazimœr ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក នា​រសៀល​ថ្ងៃ​ទី ១៤-១៦ ខែ តុលា ឆ្នាំ ២០១៨, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

លោក Peter Kazimœr ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​អបអរ​សារ​ទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​រយៈពេល​២​ទស្សវត្ស​ចុង​ក្រោយ​នេះ សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ជា​មធ្យម​ជា​ង​៧% ដែល​នាំ​ឲ្យ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​ប្រទេស ដែល​មាន​សេដ្ឋកិច្ច រីកចម្រើន​លឿន នៅលើ​ពិភពលោក ។​

​នា​កិច្ច​ជួបពិភាក្សា​នេះ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​ការស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Peter Kazimœr និង​គណៈប្រតិភូ​ទាំងមូល ។ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា តាមរយៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​កនៅ​កម្ពុជា​លើក​នេះ ប្រទេស​ទាំង​ពីរ កម្ពុជា​-​ស្លូ​វ៉ាក​នឹង​ពង្រឹង​បាន​ថែម​ទៀត នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ និង​ពង្រីង​នូវ​ទំនាក់ ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​កិច្ច​សហ​- ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ជាច្រើន​ទៀត ដូចជា ការអប់រំ​/​ការអភិវឌ្ឍន៍​ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ សុខាភិបាល និង​បច្ចេកវិទ្យា​ព័ត៌មាន ។​ល​។​

​ទាំងនេះ​បញ្ជាក់​យ៉ាងច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ជាមួយ​នឹង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​ច្បាស់លាស់ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​លោក Peter Kazimœr ក៏​បាន​បញ្ជាក់​ឲ្យដឹងថា រដ្ឋាភិបាល​ស្លូ​វ៉ាក បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការចែករំលែក​បទ​ពិសោធន៍ ដែល​ស្លូ​វ៉ា​កមាន ដល់​ភាគី​កម្ពុជា ជាពិសេស ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ។​

​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​អំណរគុណ​ដល់ លោក Peter Kazimœr និង​រដ្ឋាភិបាល​ស្លូ​វ៉ាក ចំពោះ​កាយវិការ​ប្រកបដោយ​កិច្ចសហប្រតិបត្តិការ​នេះ ហើយក៏​បាន​ជម្រាបជូន​ថា កំណែទម្រង់​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ជា​កំណែទម្រង់​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ កិច្ច​សហ​- ប្រតិបត្តិការ​បច្ចេកទេស ក៏ដូចជា បទពិសោធន៍​របស់​ស្លូ​វ៉ាក គឺជា​បទពិសោធន៍​ដែល​កម្ពុជា នឹងសិក្សា​ស្វែង យល់​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការអនុវត្តន៍​នៅ​កម្ពុជា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×