Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ប្រពន្ធ​របស់​ស​ពបុរ​ស​រងគ្រោះ បាន​ចេញមុខ​បកស្រាយ​ការពិតហើយ ទាំង​ខ្លួន​នាង​កំពុងតែ​…

​ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​តៗ​គ្នា​ថា បុរស​ជា​ម្ចាស់​ហាង «​ម៉ែក្មេក​ហេង​ហេង BBQ សាច់​អាំង និង​ស៊ុប​» បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​១​គ្រឿង បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅលើ​ដង​យ៉ាង​អាណោច​អាធ​ម ដោយសារតែ​គាត់​តូចចិត្ត​ព្រោះតែ​ប្រពន្ធ​ជាទី​ស្រលាញ់​របស់គាត់​ចុះចោល​នោះ ឥឡូវនេះ ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ចេញមុខ​បដិសេធ និង​បញ្ចេញ​ការពិត​បន្ថែមទៀត ទាំង​ខ្លួន​នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​នា​ឯ​ប្រទេស​ថៃ ។​

​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​សរសេរ​រៀបរាប់​ការពិត​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Oun Tey យ៉ាង​ដូច្នេះ​ថា​៖ «​សូម​មេ​តា​បងៗ​អ្នកកាសែត​ទាំងអស់​មេត្តាជួយ​ផុស​ព័ត៌មាន​ដែល​ពិត ជៀសវាង​ការប៉ះពាល់​ដល់​កិត្តិយស​បុគ្គល​ដូចជា​ក្រុមគ្រួសារ​របស់ខ្ញុំ ដែល​ទើប​តែមាន​បញ្ហា​កើតឡើង ដោយបាន​សរសេរ​ខុសពី​ការពិត​សម្រាប់​ខ្ញុំ​ជា​ភរិយា​របស់​ជនរងគ្រោះ​ផ្ទាល់​កំពុង​គេង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​ដែល​ទាំង​សុខភាព​មិនទាន់​ជា​ផង ស្រាប់តែ​មានទុក្ខ​ជា​ទម្ងន់ បែរជា​អស់លោក​បងៗ​អ្នកកាសែត​សរសេរថា​នាង​ខ្ញុំ​រត់ចោល​ប្ដី​ទៅវិញ​», «​ច​ង្គៀ​ង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនឹង​ហើយ​បងប្អូន ចឹ​ង​អ្នក​ស​សេរ​នឹង​ដូចគ្នា​បើ​គ្រាន់តែ​លឺ​ត​ពី​គេ​ទេ​កុំ​ធ្វើ​ចេះ​រឿង​គេ​ខ្ញុំ​ផ្ទាល់​ទុក្ខ​ជាន់​ទុក​ហើយ​ភ្នែក​ព្យាបាល​អស់​លុយ​ខ្ទង់​មុ​ឺ​នក៍​មិនដឹងថា​ជា​រឺ​អត់​បាន​ត្រឹម​ទប់​ស្តា​ត់​មេរោគ ខ្លួនឯង​ចេញពី​ពេទ្យ​មិនទាន់បាន​ប៉ុន្មាន​ផង​កូនស្រី​ជាទី​ស្រលាញ់​ឈឺ បន្ទាប់ពី​នឹង​មក​ប្តី​ចឹ​ង​ទៀត សួរថា​អ្នកណា​យល់​អារម្មណ៍​នឹង ???​ធ្វេ​ី​មិច​និស្ស័យ​យេ​ី​ង​បាន​ជួបគ្នា​ត្រឹមនឹង​??​លា​ហេ​ី​យ​លា​រហូត​ហេ​ី​យ ??​​♀️??​​♀️​រឿង​ព្រោះ​នាង​តូច​សូមកុំ​ភ័យ​ខ្ងុំ​នឹង​មេ​ី​ល​ថែ​នាង​អោយ​បានល្អ ខ្ងុំ​សន្យា សូម​ទៅ​អោយបាន​សុខ​ចុះ​ណា​??» ។​

​ជាមួយគ្នានេះ​ផងដែរ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hea Kun Thu ដែល​ត្រូវជា​បង​បង្កើត​របស់​ជនរងគ្រោះ ក៏បាន​ចេញមុខ​សរសេរថា​៖ «​ប្អូន​ញុំ​មានទុក្ខ​ហេ​ី​យ​ទាំង​ភ្នែក​ខ្លួន​មេ​ី​ល​មិនទាន់​ឃេ​ី​ញ​ឥឡូវ​ត្រូវ​ប្ដី​ស្លាប់ចោល​ទៀត​សូម​សង្គម​ហ្វេ​ស​ប៊ុ​ក​កុំ​សរសេរ​ផ្ដេសផ្ដាស់​អី​ទុក្ខ​ជាន់​លេ​ី​ទុក្ខ​ហេ​ី​យ​» ។​

​ទាក់ទង​ករណី​ចុះផ្សាយ​ពុំ​ដឹង​ច្បាស់​ផងដែរ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កូន ខ្លា​តូច​» ក៏បាន​សរសេរ​បញ្ជាក់​ថា​៖ «​អាណិត​ណាស់ ការពិត​គាត់​ដើរ​ឆ្លងថ្នល់​ទៅ​ទិញ​អី​ញ៉ាំ គាប់​ជួន​ឡាន​នុះ​វា​បើ​កឡើ​ន​មកដល់​ចំនុច​ហ្នឹង​ក៏​បុក​គាត់​តែម្តងទៅ គ្មាន​រឿង​ប្រព​ន្វ​រត់ចោល​អី​ទេ សុំ​កុំ​យល់ច្រឡំ​អី ព្រោះ​ប្រព​ន្វ​សព​កំពុង​សំរាក​ព្យាបាល​ភ្នែក​នៅឯ​ប្រទេស​ថៃ ទុក្ខ​ជាន់​លើ​ទុក្ខ​អាណិត​ណាស់ សុំអោយ​ឆាប់​ជាសះស្បើយ​ផង​??» ។​

​គួរ​រម្លឹក​ផងដែរ​ថា ជនរងគ្រោះ​ខាង​ដែលមាន​ឈ្មោះ ឆាយ ផានិត អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​កណ្តាច់ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ត្រូវ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក លេខ​កំពង់ធំ 3A-0988 បើក​បុក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង ៦​ៈ​១០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខ​ហាង ម៉ែក្មេក ហេង​ហេង ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ និង​ត្រូវបាន​ប្រភព​ប្រាប់​សារព័ត៌មាន​ថា ជនរងគ្រោះ​មាន​វិបត្តិ​ខ្លាំង​ជាមួយ​ប្រពន្ធ រឿង​ប្រព​ន្វ​រត់ចោល ទើប​សម្រេចចិត្ត​បែ​បប​នេះ ៕ ដោយ​៖ ឧ​ត្ត​ម​