ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចម្រុះ ដើម្បីទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមសេចក្តីសម្រេច នៅថ្ងៃទី១៧ ខែតុលានេះ ក្រុមការងារចម្រុះនេះមាន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាប្រធាន និង លោកឃួង ស្រេង លោកម៉ៅ ភិរុណ និងចៅ តុល អនុប្រធាន ព្រមទាំងសមាជិក១៨នាក់៕ ដោយ ៖ រចនា
សូមអានសេចក្តីសម្រេចទាំងស្រុង ៖