តាមDaily Star បណ្តាមេរោគរាតត្បាតសម្លាប់មនុស្សគឺជាឃាតករគួរឱ្យខ្លាចបំផុត។ប្រភពមេរោគបែបនេះបច្ចុប្បន្នកំពុងលាក់ខ្លួននៅក្រោមស្រទាប់ទឹកកកនាប៉ូលខាងជើង ហើយវាអាចក្រោកឡើងធ្វើការបះបោរពេលដែលទឹកកករលាយ។
តាមសាស្ត្រាចារ្យPeter Frankopan នោះអំបូរមេរោគនេះប្រៀបជាមួយមហារោគរាតត្បាត«មរណភាពខ្មៅ»ដែលធ្លាប់បានសម្លាប់មនុស្សអស់រាប់លានាក់នៅសតវត្សទី១៤ ។«មរណភាពខ្មៅ»ក៏បង្កមហន្តរាយនៅចំខណៈពេលដែលផែនដីឡើងកម្តៅ។
ព័ត៌មានមួយនេះត្រូវបានប្រកាស បន្ទាប់ពីអ្នកជំនាញព្រមានថាមនុស្សលោកនៅសល់ពេលតែ១២ឆ្នាំ ប៉ុណ្ណោះដើម្បីស្តារផែនការផែនដីឡើងកម្តៅលើសពី១,៥អង្សាសេ ប្រៀបនឹងសតវត្សទី១៩។
ប្រសិនបើឆ្លងផុតកម្រិតនេះ បរិយាកាសនឹងកាអាសធាតុ៖ គ្រោះទឹកជំនន់, រាំងស្ងួត និងការឡើងកម្តៅយ៉ាងខ្ពស់ ឥទ្ធិពលដល់មនុស្សរាប់សិបលាននាក់-នេះបើតាម UN។
តាមសាស្ត្រាចារ្យ Frankopan ថ្វីត្បិត UNបានព្រមានបែបនេះក្តី ប៉ុន្តែពិតជាមិនងាយជំរុញប្រទេសទាំងឡាយនាំគ្នាកំហិតបានការឡើងកម្តៅផែនដីលើសពី១,៥អង្សាសេ។ ដូច្នេះមានន័យថា លទ្ធផលចុងក្រោយទឹកកកនឹងរលាយនៅប៉ូលទាំងពីរ។ លោកពោលបន្តថា នៅពេលខណៈពេលនោះមកដល់ បញ្ហាលំបាកដល់បញ្ហាវិស្សមកាល ឬចំនួនអ្នកចំណាកស្រុកកើនឡើង ព្រោះបញ្ហាចម្បងនឹងកើតឡើងចំពោះមុខពេលនោះ គឺទឹកកករលាយធ្វើឱ្យមេរោគដែលបានលង់ដំណេករាប់
ពាន់ឆ្នាំនៅក្នុងស្រទាប់ទឹកកកវានឹងក្រោកឡើងធ្វើការវាយប្រហារ ហើយសម្លាប់មនុស្សលោក។
លោករំលឹកថា នៅអំឡុងឆ្នាំ1347-1351 ដែលពេលនោះមនុស្សលោកនៅមានចំនួនតិចនៅឡើយ តែមេរោគដ៏កាចសាហាវខាងលើតាមការប៉ាន់ស្មានបានសម្លាប់អស់មនុស្ស75-200លាននាក់ នៅទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី៕សូយន