ការគេងមិនគ្រប់គ្រាន់ ក៏បណ្តាលឲ្យអ្នកប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមផងដែរ។ ការគេងមិនគ្រប់គ្រាន់រ៉ាំរ៉ៃនឹងនាំឲ្យមានការផលិតអាំងស៊ុយលីនកាន់តែតិច និងបង្កើនអ័រម៉ូនស្ត្រេសកាន់តែច្រើនវិញ។ រយៈពេលយូរទៅៗ ការដែលមានជាតិស្ករក្នុងចរន្តឈាមកាន់តែច្រើន អ្នកពិតជាប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
ការគេងមិនបានគ្រប់គ្រាន់ក៏អាចបង្កើនការញ៉ាំអាហារ និងធ្វើឲ្យអ្នកចេះតែឃ្លានចង់ញ៉ាំអាហារណាដែលមានជាតិស្ករច្រើនៗដែរ។ ហើយបើសិនជាអ្នកធាត់ឡើងទម្ងន់ និងគេងមិនគ្រប់គ្រាន់ទេ អ្នកទំនងជាត្រូវការឈប់ហាត់ប្រាណ ដូច្នេះអ្នកនឹងប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ទៀត៕ សុភ័ក្ត្រ
ប្រភព៖ HealthDay