តាំងពីក្រចកដៃ ទឹកនោមក្មេង គល់ចេក… សុទ្ធសឹងមានតម្លៃ ដែលយើងនឹកស្មានពុំដល់ ។
មុននេះមិនជាយូរប៉ុន្មាន បុរសវៀតណាមម្នាក់ បានទិញថ្នាំចិនសែពីហាងថ្នាំបុរាណចិនមួយ ។ គាត់ពិតជាស្រឡាំងកាំងពេលឃើញគេសរសេររូបមន្តនៅលើសំបកដប មានផ្ទុកសមាសភាព… ក្រចកដៃមនុស្ស ។ គាត់មិនហ៊ានផឹក ព្រោះនឹកឃើញថាគេបោះពុម្ពច្រឡំ ក៏យកទៅហាងលក់ថ្នាំសុំដូរវិញ ។ ពេលនោះអ្នកលក់បានបកស្រាយពន្យល់ថា តាមរូបមន្តបុរាណចិន ក្រចកដៃរបស់មនុស្សក៏ជាវត្ថុធាតុ ផលិតបានជាឱសថព្យាបាលជំងឺយ៉ាងល្អប្រសើរ ។
លើប្រអប់ថ្នាំបុរាណនេះ មានដាក់រូបមន្តផ្សំ… ក្រចកដៃមនុស្ស ។
ជាការអះអាងករណីនេះ សាស្ត្រាចារ្យ Jimin នៃសកលវិទ្យាល័យវេជ្ជសាស្ត្របុរាណ ចេងឌូ ប្រាប់ថា ៖ តាំងពីរជ្ជកាលថាង ក្រចកដៃ ត្រូវបានចាត់ទុកជាឱសថព្យាបាលជំងឺរលាកបំពង់ក រោមចេញឈាម រលាកផ្លូវម៉ូត ។ ចំណែកក្នុងវេជ្ជសាស្ត្រទំនើបវិញ ក្រចកដៃមនុស្សគេអាចច្នៃជាឱសថច្រើនប្រភេទ សម្រាប់ឃាត់ឈាមយ៉ាងស័ក្តិសិទ្ធ ។
ស្មានពុំដល់ថា ក្រចកដៃមនុស្សមានប្រសិទ្ធភាពច្រើនយ៉ាងនេះ
តាមរបាយការណ៍នៃបណ្តារោងចក្រឱសថនៅចិន បច្ចុប្បន្នគេប្រមូលទិញក្រចកដៃមនុស្ស តាមជនបទក្នុងតម្លៃប្រមាណជាង ១៥០០ USD/kg ។ គេក៏ប្រាប់ថា ធម្មតាមនុស្សក្នុង១ឆ្នាំៗ ដុះក្រចកនីមួយៗបានប្រហែលពី 2cm-5cm ប៉ុណ្ណោះ ហេតុនេះក្រចកនីមួយៗ មានទម្ងន់ត្រឹមពី 1-2g ទេ ។ ប្រសិនចង់ប្រមូលបានដល់ទៅ “1kg” នោះ តម្រូវឲ្យមានពេលវេលាវែងណាស់ ។ នេះឯងជាមូលហេតុនាំឲ្យគេហ៊ានទិញថ្លៃបែបនេះ ។
ស៊ុតចំហ៊ុយជាមួយទឹកនោមកូនក្មេងជា “ឱសថទិព្វ” កម្រមាននៅចិន ។
អ្នកជំនាញការចិននៅបានប្រាប់ថា ពុំមែនតែក្រចកដៃប៉ុណ្ណោះទេ ផលិតផលពីមនុស្ស១ចំនួនទៀតជាអាទិ៍ ៖ ទឹកនោមក្មេង ទឹកដោះម្តាយ សុក ទឹកមាត់ និងឈាមរដូវរបស់នារីក៏សុទ្ធសឹងជា… វត្ថុធាតុដើមឱសថបុរាណដែរ ។
ដើមចេកទំហំប៉ុនកណ្តាប់ដៃនៅជប៉ុន មានតម្លៃប្រមាណ 12USD ។
មុននេះមិនយូរប៉ុន្មានដែរ លើគេហទំព័រ Amazon ជប៉ុន គេឃើញមានដាក់តាំងលក់ ស្លឹកចេក (វៀតណាម) ១សន្លឹកថ្លៃ ២២៨០យេន (ប្រមាណ ២២ដុល្លារ) ទិញកាន់តែច្រើនកាន់តែថោក ។
ស្លឹកចេកត្រូវបានបង្ហោះលក់តាមគេហទំព័រធំមួយ របស់ជប៉ុន
មិនត្រឹមតែស្លឹកចេកទេ សូម្បីដើមចេក ក៏ត្រូវបានដាក់តាំងលក់ផ្ទាល់តាមហាងដែរ ។
គ្រាប់ខ្នុរ ក៏ជាទំនិញពេញនិយមនៅជប៉ុន
សូម្បីតែផ្លែប៉េងបោះស្រោម ក៏នៅជប៉ុនមានតម្លៃប្រមាណជាង 30 USD/kg ដែរ ។
គួរឲ្យស្តាយមែនទេប្រិយមិត្ត! ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធជួយផ្សព្វផ្សាយ ស្រាវជ្រាវ និងរកទីផ្សារបាននោះ កសិករខ្មែរ មិនតិចទេអាចចាកផុតពីភាពក្រីក្រ ៕ ចន្ទ្រា