Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ធំ ដាច់​ហ្វ្រាំង ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា បុក​រថយន្ដ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង របួស​៦​នាក់​

spot_img

​កំពង់ចាម​ ៖ រថយន្ដ​២​តោន​កន្លះ​មួយ​គ្រឿង ដឹក​អង្ករ​ពេញ បាន​ដាច់​ហ្វ្រាំង​ចុះ​ទៅ​លើ​ស្ពាន​គី​ហ្សូ​ណា បណ្ដាលឲ្យ​រេ​ចង្កូត​បុករថយន្ដ​២​គ្រឿង និង​ម៉ូតូ​មួយគ្រឿង នៅ​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ ចំណុច រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​

ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ​3B.3067 បើកបរ​ដោយ​ឈ្មោះ​សឹង សិត ភេទ​ប្រុស​អាយុ 30 ឆ្នាំ​នៅ​ភូមិ​ព្រែក​តា​អូ​ក ឃុំ​រកា​កោះ​ស្រុក គងពិសី​ខេត្ត កំពង់ស្ពឺ (​បើ​ចុះ​ពីលើ​ស្ពាន​ពី​កើត​ទៅ​លិច​) ។ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​ពណ៌​បែ​តង ស្លា​ល​លេខ ភ្នំពេញ​3C. 6042 បើកបរ​ដោយ​ឈ្មោះ យឿ​ង រស្មី ភេទ​ប្រុស​អាយុ 26​ឆ្នាំ នៅ​ភូមិ ឃ្លោន​ទី​3 ឃុំ​មាន ស្រុក ព្រៃឈ​ខេត្ត​កំពង់ចាម (​បើក​ពី​លិច​ទៅ​កើត​)​។ ម៉ូតូ​ម៉ាក ហុងដា សេ​125​ពណ៌​ខ្មៅ​ស្លាក​លេខ ត្បូងឃ្មុំ​1F.2791 បើក​ដោយ​ឈ្មោះ ស្រ៊ាន ស្រឿន ភេទ​អាយុ 50​ឆ្នាំ នៅ​ភូមិ ស្រែ​ស្ពៅ ឃុំ​គង​ជ័យ ស្រុក​អូររាំង ខេត្តត្បូ​ង​ឃ្មុំ (​បើក​ត្បូង​ទៅ​ជើង )​។ គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​របួស​មនុស្ស ៦​នាក់ ស្រី​១​នាក់ របួសធ្ងន់ ១​នាក់ ប្រុស របួសស្រាល ៥​នាក់ និង ខូចខាត រថយន្ត​២​គ្រឿង កំរិតធ្ងន់ ខូចខាត​ម៉ូតូ​១​គ្រឿង​កំរិត​ស្រាល ។ មូលហេតុ​បណ្តាល មាន​គ្រោះថ្នាក់ មកពី​រថយន្ត ដឹក​អង្ករ ចុះ​ពីលើ​ស្ពាន ជាន់​ហ្វាំង មិន​ស៊ី​។ ក្រោយពេល​កើត​ហេតុ ផ្នែក​ជំនាញ បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង សម្រួល​ចរាចរ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ ក៏ដូចជា បង្ហាញ​ដោយ​កាមេរ៉ា​សុវត្ថិភាព បានឲ្យដឹងថា នៅវេលា​ម៉ោង​ខាងលើ នៅ​ចំណុច​រង្វង់​មូល​ស្ពាន​គី​ហ្សុ​ណា ឡាន​ដឹក​អង្ករ​ម៉ាក Hyundai ២​តោន​កន្លះ ជិះ​គ្នា​២​នាក់ ទិសដៅ​ពី​កើត​មក​លិច ចុះ​ពីលើ​ស្ពាន​គី​ហ្សុ​ណា បាន​ដាច់​ហ្វ្រាំង រេ​ចង្កូត​ទៅ​បុក​ជាមួយ ឡាន​ធុន​ធំ​ដឹក​ទំនិញ ជិះ​គ្នា​២​នាក់ ដឹក​ដំឡូង​ពេញ ដែល​មាន​ទិសដៅ​ពី​លិច​ទៅ​កើត ព្រមទាំង​រេ​ទៅបុក​បន្ត​ឡាន តា​កូមា​១​គ្រឿង និង​ម៉ូតូឌ្រី​មសង់​២០១៨​មួយគ្រឿង​ទៀត​ដែល​នៅ​ក្បែរ​នោះ​។​

ម្ចាស់​រថយន្ដ​ដឹក​អង្ករ​ដែល​ដាច់​ហ្វ្រាំង​នោះ បាន​ព្យាយាម​គ្រប់គ្រង​ស្ថាន​ការ​នេះដែរ ប៉ុន្ដែ​មិន​អាច​បាន​១០០​ភាគរយ​នោះ​ទេ ដោយ​គ្រាន់តែ​គាត់​បាន​ព្យាយាម គេចចេញ​ពី​កន្លែង ដែល​មាន​រថយន្ដ​តូចៗ និង​ម៉ូតូ ហើយ​សុខចិត្ត បុក​ជាមួយ​រថយន្ដ​ធុន​ធំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×