Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នំ​បញ្ចុក​ពិតជា​ឆ្ងាញ់ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន ក្នុងសម័យ​គុណធម៌​អ្នក​ផលិត “​ចុះ​ថ្លៃ​” ព្រោះ​វា​អាច​… សម្លាប់​អ្នក​បាន​! (វីដេអូ)

​ព្រោះ​តែ​ផលប្រយោជន៍​សួនតួ មិន​គិត​បុណ្យ​បាប​អ្នក​ផលិត​នំ​បញ្ចុក​មួយចំនួន បច្ចុប្បន្ន​នេះ​បាន​បន្ថែម​សារធាតុ​គីមី Tinopal (fluorescence) ចូល​ក្នុង​ម្សៅ ដើម្បី​ឲ្យ​នំ​បញ្ចុក​ឡើង​ស​ក្បុស មិន​ងាយ​ផ្អូម ហើយ​ទុក​យូរ​ក៏​សរសៃ​នំ​មិន​រឹង ។​

​ក្រៅពីនោះ​នៅ​មាន​ម្សៅ Borax ក៏​ត្រូវបាន​បញ្ចូល​បន្ថែ​ម ដើម្បី​ធ្វើឲ្យ​សរសៃ​វាស្វិត​ហើយ​មិន​ជាប់​គ្នា​រវាង​ចង្វាយ​នី​មួយៗ​។ ប្រសិនបើ​បរិភោគ​ច្រើន នោះ​វា​ពិតជា​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ណាស់​ដល់​សុខភាព ពិសេស​អាច​បណ្តាលឲ្យ​កើត​ជំងឺមហារី​កបាន ។​

​តាម​អ្នកវិទ្យាសាស្ត្រ​នោះ សារធាតុ​គីមី Tinopal ត្រូវ​បាន​ហាមឃាត់​ដាច់ខាត ក្នុង​ការផលិត​ស្បៀតអាហារ ហើយ​វា​ត្រូវបាន​គេ​ប្រើ​សម្រាប់ ឧស្សាហកម្ម​ផលិត​ថ្នាំលាប​ដើម្បី ឲ្យ​លាបទៅ​ឃើញ​រលោង ។​

​គ្រោះថ្នាក់​បំផុត​សម្រាប់​បរិភោគ​ស្បៀងអាហារ​មាន​សារធាតុ​នេះ គឺ​វា​បណ្តាល​ឲ្យ​ថ្លើម ក្រលៀន​ចុះខ្សោយ រួច​យូរៗ​ទៅ​នឹង​ក្លាយជា​មហារីក ។​

​ការបិភោគ​ស្បៀងអាហារ​មាន​សារធា​តុ Borax វា​ងាយ​ធ្វើឲ្យពុល ក្អួត ចង្អោ​រ រាគ​រូស ។ Borax ជះ​ឥទ្ធិពល​ខ្លាំង​លើ​ក្រលៀន និង​ប្រព័ន្ធ​រំលាយ​អាហារ ។​

​ក្រៅពី​នោះ​ឈ្មួញ​គ្មាន​គុណធម៌​ខ្លះទៀត ព្រោះ​តែ​អង្ករ​ថ្លៃ គេ​នៅ​បាន​បន្លំ​លាយ​ម្សៅ​ដទៃទៀត​ដែល​មាន​តម្លៃថោក​ជាង​អង្ករ រួច​បន្ថែម​សារធាតុ​គីមី​ចូល​ជា​ការ​ស្រេច ។​

​អ្នកជំនាញ​ពុំបាន​ទូន្មាន​យើង​មិន​ឲ្យ​បរិភោគនំ​បញ្ចុកដ៏​ឆ្ងាញ់​ពិសារ​ទេ តែ​ត្រូវ​ចេះ​សម្គាល់ថា​វា​មាន​គីមី ឬ​គ្មាន ។​

​តាម​នោះ​នំ​បញ្ចុក​ដែល​គ្មាន​សារធាតុ​គីមី​ពុល​គឺ សរសៃ​នំ​បញ្ចុក​ស្អាត​ស្មើ តែ​រាង​ខ្មេះៗ មាន​ពណ៌​ស​ស្រ​អាប់ ងាយ​ដាច់ចេញ​ពី​គ្នា ។ ប្រសិនបើ​យើង​យកដៃ​ចាប់​ប៉ះ​វា​នោះ​ទទួល​អារម្មណ៍​វា​ស្អិតៗ ស្រដៀង​ដៃ​ប្រឡាក់​បាយម៉ាន ។ ពិសេស​ក្លិន​របស់​វា​គឺ​មាន​ក្លិន​ជូរ​ផ្អូមៗ របៀប​អង្ករ​ត្រាំ តែ​ពុំ​មាន​ក្លិន​ចម្លែក ក្រៅពី​ក្លិនក្រអូបៗ​របស់​អង្ករ ។ នំ​បញ្ចុក​គ្មាន​គីមី ពុំ​អាច​ទុក​រយៈពេល​វែង ឬ​ឆ្លង​ថ្ងៃ​បាន​ទេ វា​នឹង​ជូរ ហើយ​ផ្អូម ។​

​ចំពោះ​នំ​បញ្ចុក​មាន​គីមី​វិញ គឺ​ផ្ទុយស្រឡះ​ពី​លក្ខណៈ​សម្គាល់​ខាងលើ ពិសេស​គឺ​សរសៃ​នំ​បញ្ចុក​វា​រលោង​ស្អាត មិន​ងាយ​ខ្ទេច ប៉ះ​ទៅ​គ្មាន​អារម្មណ៍​ស្អិតៗ ដូចជា​បាយម៉ាន​ទេ ។ ពិសេស​ជាង​គេ​គឺ​ពេល​ដាក់​ចំណា​ង​នឹង​ពន្លឺព្រះអាទិត្យ វា​មាន​ចំណាំង​ពន្លឺ​ផ្លាត​បន្តិចៗ ។ ម្យ៉ាងទៀត​នំ​បញ្ចុក​នេះ​វា​អាច​ទុក​បាន​យូរ​ពុំ​ងាយ​ជូរ​ផ្អូម ។ ផ្ទុយទៅវិញ​វា​ប្រែ​ទៅជា​ពណ៌​បៃតងៗ ហើយ​នឹង​ស្ងួត ៕

​នំ​បញ្ចុក​គ្មាន​ជាតិគីមី (​ឆ្វេង​) នំ​បញ្ចុក​មាន​ជាតិគីមី (​ស្តាំ​)

​ចន្ទ្រា​

×