Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​បន្ត ជាមួយ​លោក លី ខឺ​ឈាង (Li Keqiang)​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​បន្ត​ទៀត​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ លោក Li Keqiang បាន​មានប្រសាសន៍​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​សារជាថ្មី​ម្តងទៀត​។ លោក​មានប្រសាសន៍​បន្ត​ថា លោក​ចង់​ឃើញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា ចិន កាន់តែ​បោះជំហាន​ទៅមុខ​ខ្លាំងក្លា​ឡើង​ថែម​ទៀត​។ សម្តេច​តេ​ជោបាន​រំលឹក ជូន​លោក​នាយករដ្ឋមន្ត្រី​ចិន អំពី​ដំណើរ​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​មេគង្គ ឡាង​ឆាង នៅ​កម្ពុជា​កាលពី​ពេល​កន្លងមក​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​លោក​នាយករដ្ឋមន្ត្រី​ចិន ពី​ការ​ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ ដែល​តាមរយ​:​នោះ សម្តេច​សូម​គោរព​អញ្ជើញ នាយករដ្ឋមន្ត្រី​ចិន ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​ក្នុង​ការផ្លាស់ប្តូរ នូវ​មតិ​ជុំវិញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ហុ​ភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ពិសេស​លើ​ទំនាក់ទំនង​ចិន អាស៊ាន ក្នុងនោះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើការ​ពិភាក្សា​ពី​ការនាំ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដែល​កន្លង​មក​ចិន​បាន​ផ្តល់​កូតា​នាំចេញ​អង្ករ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​ចំនួន​៣០​ម៉ឺន​តោន​។​

​លោក​នាយករដ្ឋមន្ត្រី​ចិន បាន​មានប្រសាសន៍ថា ចិន​តែងតែ​គាំទ្រ​ប្រទេស​កម្ពុជា ពិសេស​ការគាំទ្រ​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​បន្តថា ចិន​នឹង​បន្ត​គាំទ្រ​ដល់​ការ​នាំចូល​ផលិតផល​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ចិន ជា​បន្តបន្ទាប់​ទៀត​៕ ដោយ​៖​កូឡាប​

×