Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​កំពុង​ផ្តាសាយ ហើយ​នៅ​ធ្វើ​រឿង​ទាំង​នេះ​ទៀត ជំងឺ​ផ្តាសាយ​មិន​ងាយ​ជា​នោះទេ​

​ក្នុង​រដូវ​ភ្លៀង​ធ្លាក់ ឬ​អាកាសធាតុ​ប្រែប្រួល​លឿន មនុស្ស​ងាយ​ប្រឈម​ខ្លាំង​ណាស់​ទៅ​នឹង​​ជំងឺ​ផ្តាសាយ​។ ជំងឺ​នេះ​ហាក់​មិន​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​នោះទេ ប៉ុន្តែ​វា​រំខាន​យើង​​យ៉ាងខ្លាំង ដូចជា​ធ្វើឲ្យ​យើង​ខកខាន​ទៅ​សាលារៀន ឬ​ទៅ​ធ្វើការ​ជាដើម​។​

​ជំងឺ​ផ្តាសាយ ភាគ​ច្រើន​វា​នឹង​ជា​វិញ​ដោយ​ខ្លួនឯង​ហើយ​មិន​ចាំបាច់​មាន​ការព្យាបាល ណាមួយ​នោះ​ឡើយ​។​

​ជំងឺ​ផ្តាសាយ ជា​ធម្មតា​មាន​រយៈពេល​ពី ៣ ទៅ ៧ ថ្ងៃ ប៉ុន្តែ​ជួន​កាល​វា​អាច​អូសបន្លាយ​រយៈពេល ២ សប្តាហ៍​។ ប្រសិនបើ​អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ជំងឺ​នេះ​យូរ​ជាង​នេះ វា​អាច​បណ្តាលមកពី​ហេតុផល​ទាំងនេះហើយ ទើប​អ្នក​មិន​ងាយ​ជា​បែប​នេះ​។​

​ហេតុផល​ទាំង ៦ នោះ​មានដូចជា ៖

១. អ្នក​សម្រាក​មិនបាន​គ្រប់គ្រាន់​ទេ​

២. អ្នក​ញ៉ាំ​ទឹក​តិចពេក ឬ​ខ្សោះ​ជាតិ​ទឹក

៣. អ្នក​មាន​តានតឹង​ក្នុង​អារម្មណ៍​

៤. អ្នក​កំពុង​ព្យាបាល​ជំងឺ​ខុសឆ្គង​ណាមួយ​

៥. អ្នក​កំពុង​យល់ច្រឡំ ឬ​ធ្វើ​រឿង​ខុសឆ្គង​ជា​ច្រើន​ជុំវិញ​ជំងឺ​ផ្តាសាយ​របស់​អ្នក​

៦. អ្នក​នៅ​តែ​ហាត់ប្រាណ ឬ​ធ្វើការ​ខ្លាំង​។​

​ស្ថិត​ក្នុង​ករណី​បែប​នេះ (​ឈឺ​ផ្តាសាយ​) អ្នក​គួរ​មាន​ថ្នាំសង្កូវ​ប្រចាំ​គ្រួសារ សម្រាប់​ដោះស្រាយ​ផលវិបាក​នៃ​ជំងឺផ្តាយ​សាយ​ឲ្យបាន​ទាន់​ពេលវេលា និង​កុំឲ្យ​ខាត​ការងារ​ធំ​៕

សុភ័ក្ត្រ

​ប្រភព ៖ nhs

×