ភ្នំពេញ៖ នារីកម្មកររោងចក្រម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ខណៈដើរកាត់ទឹកមេឃកំពុងតែភ្លៀង ទឹកលិចត្រឹមស្មងជើង ថាទៅលេងផ្ទះម្តាយក្មេក ស្រាប់តែដើរទៅក្បែរបង្គោលប្រអប់ភ្លើងរបស់ អគ្គិសនី (EDC) បណ្តាលឲ្យឆក់ស្លាប់ភ្លាមក្នុងទឹក ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ តុលា ២០១៨ ណុចផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ សពនារីមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ ស្នាក់នៅនិងធ្វើការនៅម្តុំចំការរដូង ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានគេភ្ញាក់ផ្អើលថាមាន មនុស្សស្រីឆក់ខ្សែភ្លើងស្លាប់នៅ ក្បែរបង្គោលភ្លើង ដែលជិតនិងកន្លែងគាត់ស្នាក់ ភ្លាមនោះគាត់ក៏ស្ទុះទៅមើល ក្រែងកូនប្រសាដែលថាមក លុះគាត់ ចេញមកមើលគេចោមរោម ពិតជាកូនប្រសាគាត់ពិតមែន ។
បច្ចុប្បន្នសពត្រូវបានសមតកិច្ចជំនាញកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បញ្ញាស័ក្តិ