Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​ក្រុម​ញៀន​ល្បែង​ជើង​មួយ ចាប់​បាន​បួន​នាក់ និង​មួយចំនួន​ទៀត​រត់​យក​តែ​ព្រះ​អា​យុ

spot_img

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ក្រុម​ញៀន​ល្បែង​ជាច្រើន​នាក់ បាន​រត់​បាតជើង​ស​ព្រាត ព្រោះតែ​នគរបាល​ស្រុក​ឧដុង្គ ដេញ​បង្ក្រាប​ដល់​ទីតាំង​បើក​ល្បែង​ភ្នាល់ (​អាប៉ោង​) ក្រោយ​ភូមិ​ក្នុងព្រៃ នៅតែ​មិនមាន​សុវត្ថិភាព​ទៀត មនុស្ស​បួន​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​មួយចំនួន​ទៀត​រត់​យក​តែ​ព្រះ​អា​យុ​។​

​នៅ​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៣:៣០​នាទី កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​ចុះ​បង្គ្រាបដ​ល់​ទីតាំង បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​អាប៉ោង​) នៅ​ចំណុច​ព្រៃ​ខាងត្បូង​ភូមិ​រមាំង​ស្លាប់ ចំងាយ​ប្រហែល ៧០០ ម៉ែត្រ ពី​ឃុំ​មានជ័យ ស្រុក​ឧដុង្គ ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ ឃាត់​បាន​ជនសង្ស័យ ក្នុង​បទល្មើស​ជាក់ស្ដែង​បើក​លេង​ល្បែង​ស៊ី​ខុសច្បាប់ ចំនួន ៤ នាក់ ១ ឈ្មោះ ចាន់ សុន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​អន្លង់​ភេ ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ២ ឈ្មោះ សូត្រ ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ទំពូង ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ ៣ ឈ្មោះ ឆេង អាន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ នៅ​ភូមិ​ទួល​កេស ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ និង ៤ ឈ្មោះ រិន្ទ បារាំង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​រមាំង​ស្លាប់ ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ​។

វត្ថុតាង​ជា​សម្ភារៈ ដកហូត​នៅ​ទីតាំង​ផ្ទាល់ រួមមាន ៖ ​ម៉ូតូ ម៉ាក ចម្រុះ ចំនួន ១៦ គ្រឿង អាប៉ោង ចំនួន ៣ គ្រាប់ ផ្ទឹល​គ្រប ចំនួន ១ និង​សម្ភារៈ​មួយចំនួនទៀត​។

បច្ចុប្បន្ន​មុខសញ្ញា​ជា​អ្នកលេង​និង​អ្នក​បើក​ទីតាំង​ល្បែង ភ្នាល់​ត្រូវបាន​ឃាត់​បញ្ជូន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូឡាប​

  

spot_img
×