Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បក្ខពួក​ម្នាក់ នៃ​ក្រុម​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវ​ចាប់ខ្លួន​នៅ​បាត់ដំបង​

spot_img

​ខេត្ត​បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ជនប្រដាប់អាវុធ​ប៉ុនប៉ង​ផ្ដូលរំលំ​រដ្ឋាភិបាល ត្រូវ​ចាប់ខ្លួន​តាម​អំណាច​ដីកា​​តុលា​ការ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​១៩ តុលា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​៨ ភូមិ​ឫស្សី​១ ឃុំ​មោង ស្រុក​​មោងឫស្សី ខេត្ត​បាត់ដំបង​។​

​កម្លាំង​នគរបាល​នាយកដ្ឋាន​បច្ចេកទេស​សន្តិសុខ​ផ្ទៃក្នុង រួមសហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង​​បាន​អនុវត្តន៍​ដីកា ចាប់​ជន​ត្រូវ​ចោទ​ឈ្មោះ ប៉េង សុខា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ ជននេះ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៦៧៥ “​ខ​” ដ​.​ច​.​ន​. ចុះ​ថ្ងៃ​ទី​២ ខែតុលា​ឆ្នាំ​២០១៨ ចេញ​​ដោយ​លោក​អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជាប់ចោទ​ពី​បទ “​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ និង​

​សន្និធិ​អាវុធ គ្រឿង​ផ្ទុះ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​” ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពត ខេត្ត​ពោធិ៍សាត់​​ ​និង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ រួម​ជាមួយ​បក្ខ​ជាង​១០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​ចាប់ខ្លួន និង​ឃុំខ្លួន​ក្នុង​ពន្ធ​នារ​រួចហើយ​​នា​ពេល​ថ្មីៗ​នេះ​។​

​ក្រោយ​ពី​ផ្ទុះ​រឿងនេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់ តែ​ជន​នេះ​បាន​រត់គេច​មក​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​មោង​ប្ញ​ស្សី រហូត​កម្លាំង​​ជំនាញ​ស្រាវជ្រាវ​រកឃើញ ទើប​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​តែម្ដង ។ ពេលនេះ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ត្រូវ​​ចោទ​រូបនេះ ទៅ​នាយកដ្ឋាន​បច្ចេកទេស សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×