Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង ឃាត់ខ្លួន​មនុស្ស​២​នាក់ ជា​ឪពុកមា និង​ម្ដាយមីង ករណី​សម្លាប់​ក្មេងស្រី​២​នាក់​

កំពង់ឆ្នាំង ៖ ​ករណី​ក្មេងស្រី​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អនោច​អធ័ម​ដោយ​ឃាតករ​បាន​សម្លាប់​នឹង​បាន​ញាត់​ចូល​ក្នុង​វ៉ា​លី សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ឪពុកមា និង​ម្ដាយមីង​កុមារ​រងគ្រោះ​ទាំងពីរ យក​ទៅ​សាកសួរ ដោយ​គ្រាន់តែ​ជា​បទ​នៃ​ការសង្ស័យ​តែប៉ុណ្ណោះ ទៅ​លើ​ករណី​ឃាតកម្ម​នេះ​។​

​ហើយ​អ្វី​ដែល​នឹកស្មាន​មិន​ដល់​នោះ អ្នក​ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ក្នុង​ករណី​បាន​សម្លាប់​ក្មេងស្រី​ទាំងពីរ​នេះ គឺ​មិនមែន​ជា​អ្នក​ក្រៅ​នោះទេ តាម​ការពិត​គឺ​ជា​ឪពុកមា និង​ម្ដាយមីង​របស់​កុមារ​រងគ្រោះ​ទាំងពីរ​ដែល​រស់នៅ​ជាមួយ​រាល់ថ្ងៃ​។ ហើយ​ក្នុងនោះ ការ​ដែល​សមត្ថកិច្ច​បា​ន​ឃាត់​អ្នក​ទាំង​ពីរ​នោះ គឺ​ជា​បទ​នៃ​ការសង្ស័យ​តែប៉ុណ្ណោះ ទៅ​លើ​ករណី​ឃាតកម្ម​នេះ​។​

​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នា​ក់រូច សមត្ថកិច្ច​គឺ​មិនទាន់​បាន​ប្រាប់​នូវ​មូលហេតុ​ឪពុកមា និង​ម្តាយមីង នៃ​ករណី​ឃាត់​កម្ម​នោះ​នៅឡើយ​ទេ ព្រោះ​ថា​សមត្ថកិច្ច​គឺ​កំពុងតែ​បន្ត​ការស្រាវជ្រាវ​យ៉ាងសកម្ម ដើម្បី​បញ្ជាក់​ឲ្យបាន​ច្បាស់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​សព​។​

​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវជា​ឪពុកមា និង​ម្ដាយមីង​កុមារី​រងគ្រោះ​ទាំង​២ បណ្តោះអាសន្ន​ហើយ ខណៈ​ជាប់​ពាក់ព័ន្ធ​ពី​បទ​សង្ស័យ​នៅក្នុង​ករណី​រឿង​ឃាតកម្ម​នេះ ដើម្បី​បន្ត​បើក​ការស្រាវជ្រាវ​។ ការឃាត់ខ្លួន​នេះ សូម្បី​តែ​អ្នកសារព័ត៌មាន ក៏​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ថតរូបជ​ន​សង្ស័យ​ទាំង​២​នាក់​នោះ​ដែរ​។​

​មកដល់ ថ្ងៃទី​២០ តុលា ២០១៨ សមត្ថកិច្ច​មិន​ត្រូវបាន​ទម្លាយ​ចេញ​ឲ្យដឹង អំពី​ករណី​ពាក់ព័ន្ធ​យ៉ាងណា​នៅឡើយ ក្នុង​រឿង​ឃាតកម្ម ជាមួយនឹង​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុងតែ​បន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ត​នៅឡើយ​។​

​ចំណែក​ការធ្វើ​កោសល​វិច័យ​លើ​សាកសព​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែតុលា អាជ្ញាធរ​ឃុំ បានអោយដឹងថា កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ​១៤​ឆ្នាំ ត្រូវបាន​ឃាតករ​វាយបំបាក់​ឆ្អឹងជំនីរ​ខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំង​៤​ត្រូវ​កាច់​បំបាក់ ដើម្បី​យក​សព​ញាត់​បញ្ចូល​ក្នុង​ហិប​ដាក់​ខោអាវ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ​៧​ឆ្នាំ ក៏​ត្រូវបាន​ឃាតករ​កាច់​បំបាក់​ក​សម្លាប់​ចោល ហើយ​ញាត់​ចូល​ក្នុង​ហិប​ទាំង​២​នាក់​បងប្អូន​ផង​ដែរ​។​

​នៅក្នុង​រឿង​ឃាតកម្ម​ដ៏​សាហាវ​មួយ​នេះ ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​បាន​សំណូមពរ​ដ៏​ទទូច​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់ មេត្តា​ពន្លឿន​ក្នុង​ការស៊ើបអង្កេ​តស្រា​វ​ជ្រាវ ដើម្បី​វែកមុខ​រក​ឃាតក​ដៃដល់​ក្នុងករណី​ឃាតកម្ម​ដ៏​សាហាវ​ខាងលើនេះ និង​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស ទៅតាម​ផ្លូវ​ច្បាប់​ឲ្យបាន​ឆាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×