តាមក្រុមហ៊ុនស្ថិតិ Opta ផ្អែកលើការគណនាតាមប្រូបាប៊ីលីតេ ក៏ដូចជាតារាងចាប់ឆ្នោតប្រកួតតាមតារាង នោះក្រុមជម្រើសជាតិប្រេស៊ីលមានឱកាសខ្ពស់បំផុតដើម្បីទទួលបានជោគជ័យ លើកទី៦ សម្រាប់ប្រទេសរបស់ខ្លួន។
តាមនោះ Opta ព្យាករណ៍ថា ប្រេស៊ីលដែលស្ថិតនៅតារាង E ជួបប្រកួតជាមួយក្រុមស្វីស Costa Rica Serbia នោះលទ្ធភាពដែលគេឈរនៅក្រុមលំដាប់ទី១នៃតារាង គ្មានអ្វីសម្រាប់ពិភាក្សាទេ។ ប្រេស៊ីលក៏មានឱកាសដល់ទៅ ២២,៥% សម្រាប់ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព័ត្រ ហើយ ១៤,២% ក្លាយជាម្ចាស់ការ។ លំដាប់ទី២ បានទៅអតីតម្ចាស់ពានមុននេះ គឺអាល្លឺម៉ង់ទទួលបានសមមាត្រ ១១,៤% ក្លាយជាម្ចាស់ពាន។
បន្តទៀតគឺ អាហ្សង់ទីន មានឱកាស (១០,៩%) ហើយ បារាំង (១០,៥%)។ មានតែ ៤ក្រុមប៉ុណ្ណោះ ដែលទទួលបានសមមាត្រ លើសពី១០% នៃឱកាសទទួលបានពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨។
សមមាត្រ បណ្តាក្រុមមានលទ្ធភាពទទួលពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ ២០១៨ តាម Opta។
ការព្យាករណ៍នៅបានពិនិត្យឃើញក្រុមមានលទ្ធភាពកៀក ១០% អាចលើកពាន គឺ ៖ អេស្បាញ ៩,៣%៕ សូលីសា