ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងាររបស់អ្នកនឹងពិបាកស្តារបានលំនឹង ងាយជួបឧបសគ្គ ត្រូវនឹងនរដោះស្រាយ។ មិនត្រូវិនិយោគមួយ ចៀសឲ្យឆ្ងាយពីល្បែងស៊ីសង។ មនោសញ្ចេតនា ដោយសារពាក្យសម្តីមិនបានគិតមុនងាយធ្វើឲ្យដៃគូមិនសប្បាយចិត្ត។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារជួបការលំបាកច្រើន ប៉ុន្តែអាស្រ័យដោយសមត្ថភាព និងឆន្ទៈរបស់ខ្លួន អ្នកនៅតែដោះស្រាយរឿងគ្រប់យ៉ាង់បានយ៉ាងល្អ។ ថ្ងៃនេះអាចវិនិយោគធំដុំ នឹងបានចំណេញដូចបំណង។ មនោសញ្ចេតនា គួរប្រយ័ត្នក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ ព្រោះមានអ្នកចង់បំបែកបំបាក់។ ទិសល្អទិសពាយ័ព្យ តំណមទិសខាងលិច។ ពណ៌នាំសំណាង ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំខាល ៖ រាសីល្អបង្គួរ។ ការងារស្ថិរភាព ប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ធ្វើការ។ ថ្ងៃនេះអ្នកធ្វើជំនួញលក់ដូរនឹងទទួលបានចំណូលហួសពីការរំពឹងទុក។ មនោសញ្ចេតនា រវាងអ្នកទាំង២ត្រូវមានម្នាក់ម្ចាស់ការមុន ទើបមនោសញ្ចេតនារីកម្រើនបាន។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ រាល់ទំនាក់ទំនងប្រតិបត្តិការក្នុងការងារជួបការលំបាក មានហានិភ័យបែកបាក់។ ចំណាយច្រើនជ្រុល ចំណូលមិនគ្រប់ចំណាយ។ មនោសញ្ចេតនា ដោយសារតែពាក្យលេងសើចរបស់អ្នកដទៃនាំឲ្យអ្នកទាំង២មន្ទិលសង្ស័យគ្នា។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារដំណើរការយ៉ាងរលូន ជួបការលំបាក នឹងមានអ្នកជួយជ្រោមជ្រែង។ ថ្ងៃនេះជាឱកាសល្អសម្រាប់ធ្វើការវិនិយោគបន្ថែម។ មនោសញ្ចេតនា មានអ្នកលបតាមការពារនិងស្រឡាញ់អ្នក។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ស ។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ សភាពផ្លូវចិត្តមិនល្អ នាំឲ្យអ្នកបំពេញកិច្ចការអ្វីក៏មិនពេញដៃពេញជើង ត្រូវនឹងនរសកម្មការងារឡើងវិញ ទើបមិនរងការស្តីបន្ទោសពីថ្នាក់លើ។ អាចវិនិយោគរយៈពេលវែង។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិក ក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ឲ្យកាន់តែច្រើន។ ទិសល្អទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាង លឿង , ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ងាយមានការខ្វែងគំនិតគ្នាជាមួយមិត្តភក្តិរួមការងារបង្កការរាំងស្ទះគ្រប់ផ្នែក។ ថ្ងៃនេះអាចមានការឈ្លោះប្រកែក ប្រជែងរឿងលុយកាក់។ មនោសញ្ចេតនា កុំតឹងតែងពេកចំពោះគូស្នេហ៍ ស្រឡាញ់គ្នាត្រូវចេះជឿជាក់ និងអធ្យាស្រ័យ។ ទិសល្អទិសឦសាន តំណមទិសពាយ័ព្យ។ ពណនាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារកុំដោយសារតែប្រយោជន៍ចំពោះមុខធ្វើឲ្យបាត់បង់ឱកាសធំ។ កុំចាយប្រាក់ហួសពីលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន។ មនោសញ្ចេតនាងាយមានការប្រទាញប្រទង់ក្នុងរឿងស្នេហា។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ត្រូវកសាងមូលដ្ឋានរឹងមាំមួយជំហានៗក្នុងការងារសម្រាប់ការរីកចម្រើនក្នុងអនាគត។ ថ្ងៃនេះលាភហូរចូលដល់ផ្ទះ។ មនោសញ្ចេតនាជាថ្ងៃពេញដោយភាពរីករាយ និងសុយភមង្គល។ ទិសល្អ ទិអាគ្នេយ៍ តំណមទិសពាយ័ព្យ ។ ពណនាំសំណាង លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារជួបស្ថានភាពលំបាក ត្រូវនឹងនរសាកសួរយោបល់ថ្នាក់លើដើម្បីមានទិសដោះស្រាយទាន់ពេល។ ក្នុងផ្ទះត្រូវចំណាយខ្ទង់ប្រាក់ធំមួយ ដើម្បីជួសជុល ឬទិញប្តូររបស់ប្រើប្រាស់។ មនោសញ្ចេតនា ជួបភាពរកាំរកូសបន្តិច។ ទិសល្អទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង , ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ៖ រាសីស្រុតចុះ។ ការងារកុំប្រញាប់ប្រញាល់អន្ទះសារនាំឲ្យខូចប្រយោជន៍ថ្ងៃនេះពិបាករកចំណូលថែម។ មនោសញ្ចេតនា មិនចុះសម្រុងនឹងគ្នា ។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម ស្វាយ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ រាសីមិនល្អ ត្រូវប្រយ័ត្នប្រយែងក្នុងការងារ។ វិនិយោគមិនអំណោយផល អាចខាតបង់ទ្រព្យច្រើន។ មនោសញ្ចេតនា ដោយសារពុំសូវមានពេលវេលាសម្រាប់គ្នា ហេតុនេះមនោសញ្ចេតនាអ្នកទាំង ២ ហាក់ដូចសោះអង្គើយ។ ទិស ៖ ឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕