Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម ដែល​រាយ​ខ្សែលួស​ភ្ជាប់​ចរន្ត​អគ្គិសនី នៅតាម​របង​ផ្ទះ​របស់​ខ្លួន​

spot_img

​ភ្នំពេញ​៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម ដោយ​ជនសង្ស័យ​ម្នាក់​បាន​រាយ​ខ្សែលួស​ភ្ជាប់​ចរន្តអគ្គិសនី​នៅតាម​របង​ផ្ទះ​របស់​ខ្លួន ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែល​ចេះ​តែ​បាត់បង់​នា​ពេលកន្លងមក បណ្តា​ឲ្យ​ឆក់​ជនរងគ្រោះ​របួស នៅ​ចំណុច​ក្នុង​ដី​ឡូតិ៍ ផ្ទះ​លេខ​១៥៥​ឆ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​៣០​នាទី ។​

​លោក​វរសេនីយ៍ឯក ហ៊ួ​រ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ប៉ា សុធី ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជយួស​ជុល​ម៉ាស៊ីន និង​ផ្សារ​ដែក ស្នាក់នៅ​ក្នុង​ដី​ឡូតិ៍ ផ្ទះ​លេខ​១៥៥​ឆ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ផាន់ បញ្ញា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​លើ​ក​ក្រណាត់ ស្នាក់​នៅ​ផ្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រងរបួស​ឆេះរ​លា​កម្រាម​ខាងស្តាំ​ចំនួន​៥​ម្រាម ។ សម្ភារៈ​បន្សល់ទុក នៅ​កន្លែងកើតហេតុ ដែល​សមត្ថកិច្ច​រឹបអូស​យក​ទុកជា​ភស្តុតាង រួមមាន ម៉ាស៊ីន​ផ្សារ​ដែក​ចំនួន​១​គ្រឿង ខ្សែ​លួច​តូច​ធំ​មួយ​ដុំ និង​ខ្សែកាប​តូច​មួយ​ដុំ ។​

​លោក​អធិការ​បន្ត​ថា មុនពេល​កើតហេតុ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ដាក់ពង្រាយ​ខ្សែលួស មានភ្ជាប់​ចរន្តអគ្គិសនី តាមរ​បង​ក្នុង​ដី​ឡូតិ៍​ផ្ទះ ចំណុចកើតហេតុ​ង​ខាងលើ ដើម្បី​ការពារ​សម្ភារៈ​ដែល​ចេះតែ​បាត់បង់​កន្លងមក​។ លុះដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដើរចេញ​ពី​កន្លែង​ខ្លួន​ធ្វើការ លើក​ក្រណាត់​សិប្បកម្ម​កាត់ដេរ ដែល​មាន​ទីតាំង​នៅ​ជាប់​ចំណុចកើតហេតុ រួច​ជនរងគ្រោះ បាន​ដើរចូល​ទៅក្នុង​ដី​ឡូតិ៍ នៅ​ចំណុច​កើតហេតុ ក្នុង​គោលបំណង​ទៅ​ជុះនោម ។ ពេល​ជនរងគ្រោះ​ដើរចូល​ទៅ​បាន​ទាក់​ជុង និង​ខ្សែលួស ដែល​ជនសង្ស័យ​ដាក់ពង្រាយ មាន​ចរន្តអគ្គិសនី បណ្តា​ឲ្យ​ជនរងគ្រោះឆ​ក់​ដួល​ផ្ងា​ក្រោយ រួច​ដៃស្តាំ​ជនរងគ្រោះ​បាន​តោង​ជាប់​ខ្សែលួស ធ្វើឲ្យ​ជនរងគ្រោះ​ឆេះ​ម្រាមដៃ​ទាំង​៥​ម្រាម រួច​សន្លប់ តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ ឃើញ នាំគ្នា​ជួយ​សង្គ្រោះ យក​ជនរងគ្រោះ​ទៅ​ព្យាបាល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ បន្ទាប់ពី​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹ​កថា្ល និង​បាន​ឃាត់ខ្លួន​ជ​សង្ស័យ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×