Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​សង្ឃនាយក លើកទឹកចិត្ត​ឲ្យ​លោក សុខ ទូច ចូល​បូស​ជា​បព្វជិត និង​ខិតខំ​ប្រតិបត្តិ​តាម​ផ្លូវ​ព្រះពុទ្ធសាសនា ឲ្យបាន​ជា​គំរូ​​ដល់​អ្នក​បួស​ជា​មុន​សិន ចាំ​រិះគន់​

​ភ្នំពេញ ​៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីបំភ្លឺ​មួយច្បាប់​​ផ្ញើ​ទៅកាន់​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​នៃ​កម្ពុជា ដោយ​អះអាង​ថា ការ​ថ្លែង​របស់លោក​​ធ្វើឲ្យ​ព្រះសង្ឃ​ទូទាំងប្រទេស មិន​អាច​ទទួលយក​បាន​ឡើយ​។ ការ​ថ្លែង​សុន្ទរកថា​របស់​លោក​សុខ ទូច នៅក្នុង​សិក្ខាសាលា​នោះ​​ធ្វើឲ្យ​ព្រះសង្ឃ​ទូទាំងប្រទេស សម្តែង​ការ​មិន​ពេញ​ព្រះទ័យ ហើយ​ចំណុច​មួយចំនួន ពិតជា​មិន​អាច​ទទួលយក​បាន​ទេ​។​

​ការចេញ​សេចក្តីបំភ្លឺ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​លោក​បណ្ឌិត សុខ ទូច កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ​នៅក្នុង​សាលា​សិក្ខា​ជាតិ​ស្តីពី សង្គតិភាព​ព្រះពុទ្ធសាសនា ដើម្បី​ពង្រីក​និង​អភិវឌ្ឍន៍​ពុទ្ធចក្រ និង​អាណាចក្រ​ ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន បាន​ប្រាប់​ឲ្យ​មន្ត្រី​រាជបណ្ឌិត្យសភា​កម្ពុជា សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា​ ​ដើម្បី​ស្រាវជ្រាវ​បង្កើត​ច្បាប់​ស្តីពី វិន័យ​សង្ឃ​។ លោក សុខ ទូច បាន​បន្តថា មូលហេតុ​ដែល​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ​ដោយសារ​មាន​ព្រះសង្ឃ​ជា​ច្រើន បាន​ប្រព្រឹត្ត​ខុស​ពី​វិន័យ​ព្រះពុទ្ធសាសនា ហើយ​លោក បាន​បន្ថែម ឲ្យ​ពង្រឹង​សង្ឃ​វិន័យ , ព្រះពុទ្ធ​ចេញពី​ក្នុង​វាំង ទៅ​គង់​នៅ​ក្រោម​ដើម​ពោធិ៍ ចំណែក​យើង​ឥឡូវ​ចេញ​ចេញពី​ផ្ទះ​តូច មក​នៅ​វិឡា​កុដិ រួមជាមួយ​នឹង​សម្ភារ​និយម​ទំនើបៗ​ថែម​ទៀត , រៀន​ហើយ​ចាំ​បូស កុំ​បូស​ហើយ​មក​រៀន , រាជបណ្ឌិត្យសភា​កម្ពុជា គ្រោង​នឹង​សិក្សា​ស្រាវជ្រាវ​រៀបចំ​ច្បាប់ គ្រប់គ្រង​ព្រះសង្ឃ​បញ្ជូន​ទៅ​រដ្ឋសភា​។​

​យោង​តាម​សេចក្តីបំភ្លឺ របស់​គណៈ​សង្ឃនាយក​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​ការ​ថ្លែង​សុន្ទរកថា​របស់​ឯកឧត្តម នៅក្នុង​សិក្ខាសាលា​នោះ ធ្វើឲ្យ​ព្រះសង្ឃ​ទូទាំងប្រទេស ការសម្តែង​ការមិន​ពេញ​ព្រះទ័យ​ ​ហើយ​ចំណុច​មួយចំនួន​ពិតជា មិន​អាច​ទទួលយកបាន​។​

​គណៈសង្ឃ​នាយក​នៃ​កម្ពុជា ការពង្រឹង​វិន័យ​សង្ឃ គឺជា​សមត្ថកិច្ច​របស់​ស្ថាប័ន​គណៈ​សង្ឃនាយក និង​ថេរ​សភា​ពុទ្ធ​សាសនា​ ​ដែល​មាន​ភារកិច្ច​រៀប​ចំ ចាត់ចែង និង​បកស្រាយ​លើ​បញ្ហា​នេះ​។​

​ទង្វើ​របស់​ឯកឧត្តម​នេះ​បាន​រំលោភ​បំពាន​យ៉ាង​គឃ្លើន​មកលើ​ស្ថាប័ន​គណៈសង្ឃ​ ​និង​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​។ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹមថា នឹង​បាន​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ផ្ទាល់​ក្នុងពេលដ៏​សមស្រប​ណាមួយ ជាក់​ជាមិនខាន បើ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​មាន​បេះដូងក៏​បរិសុទ្ធ​ចង់​ជួយ​លើកល្ទួយ​ព្រះពុទ្ធ​សាសនា ពិតប្រាកដ​មែន​៕ ដោយ​៖​កូឡាប​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីបំភ្លឺ​ខាងក្រោម​នេះ​៖

×