Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជន​ដៃដល់ ១​នាក់ ទៅ​តុលាការ ករណី​វាយ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ និង​សន្លប់​បាត់បង់​ស្មារតី​

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ១​នាក់ ឈ្មោះ លន់ រ័ត្ន​នា ហៅ​ក្តាម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ។​

​ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១៤ នៅ​ចំណុច ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ លន់ រ័ត្ន​នា រួម និប​ក្ខពួក បានធ្វើ​សកម្មភាព​ប្រើ​ហិង្សា វាយ​ទៅលើ​ជនរងគ្រោះ ២​នាក់ មានឈ្មោះ រស្មី សុភា ហៅ​តយ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ និង​ឈ្មោះ ឡូញ ឆៃ​យ៉ា បណ្តាលឲ្យ​របួសធ្ងន់ និង​សន្លប់​បាត់បង់​ស្មារតី បន្ទាប់​មក​រូបគេ រួម និង​បក្សពួក​បាន​រត់គេចខ្លួន​បាត់អស់​។ រីឯ​ឈ្មោះ រស្មី ម៉ូ​លីកា ហៅ​នី​ត ភេទ​ស្រី អាយុ ១៩​ឆ្នាំ ត្រូវ​ជា​​​ប្អូនបង្កើត​ជនរងគ្រោះ​ឈ្មោះ រស្មី សុភា ជា​ជនរងគ្រោះ ក្រោយពី​បាន​ឃើញ​ហេតុ​ការ​នេះ បាន​ទៅ​ដាក់​ពាក់​បណ្តឹង នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដើម្បី​ជួយ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​ខាងលើ ទើប​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​​១៤និង៤៥​នាទី អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ ខាងលើ នៅ​ចំណុច ផ្លូវលំ ចូល​បុរី ស៊ី​ធី​ហៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​តាម​ការសាកសួរ​របស់​សមត្ថកិច្ច​ជំនា​ញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈ្មោះ លន់ រ័ត្ន​នា ជា​ជនសង្ស័យ​បាន​សារភាព​ឲ្យដឹងថា ខ្លួន​គឺជា​អ្នក​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ និង​សន្លប់​បាត់បង់​ស្មារតី​​មែន​។ នៅ​ថ្ងៃកើតហេតុ ខណៈពេល​ដែល​រូបគេ​កំពុងត​ទុយោ​ទឹក​នៅ​ក្នុង​ឃ្លាំង​ទឹកក្រូច​របស់​ថៅកែ​ខ្លួន​ឈ្មោះ ចិន នៅ​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​បងប្អូន​ជីដូនមួយ បង្កើត​ខ្លួន​ឈ្មោះ បុរី និង​ឈ្មោះ បុរ៉ា ហៅ​រ៉េវ បាន​ឈ្មោះ​ប្រកែក​គ្នា ជាមួយ​ឈ្មោះ តង ដោយ​មាន​យក​ដុំថ្ម​គប់​គ្នា​ទៅវិញទៅមក រូបគេ​ក៏​បាន​ចូល​ឃាត់ ហើយ​ឈ្មោះ បុរី និង​ឈ្មោះ បុរ៉ា ហៅ​រ៉េវ បាន​បន្ត​ឈ្មោះ​ប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ ខាងលើ ទៀត ដោយ​មាន​រុញច្រាន​គ្នា ទៅវិញទៅមក ឃើញ​ដូច​នោះ រូបគេ​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​ពីក្រោយ មួយ​ដៃ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួលសន្លប់​បាត់បង់​ស្មារតី ហើយ​រូបគេ​បាន​រត់គេចខ្លួន​បាត់​តែ​ម្តង​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤:៥០​នាទី ខណៈពេល​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​ក្នុង​ភូមិ ស្រាប់តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះមក​ធ្វើការ​ឃាត់ខ្លួន​រូបគេ​តែ​ម្តង​៕ ដោយ​៖ បញ្ញា​ស័ក្តិ​

×