Thursday, June 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​មាន​ប្រយោជន៍​សម្រាប់​បុព្វហេតុ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ ត្រូវ​សម្រួល​ឡើងវិញ​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​ដោយសារ​ការប្រឹងប្រែង​ក្នុង​ការងារ ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាស​រក​ចំណូល​ថែម ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ម៉ឺងម៉ាត់​ក្នុង​ការងារ មិន​ត្រូវ​លេងសើច​ច្រើន​នាំឲ្យ​អ្នកដទៃ​មើលស្រាល ។ លុយកាក់ មិនល្អ​ងាយ​ជួប​រឿង​រំខាន​ចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា មិន​នឹងនរ ងាយ​កើតការ​ប្រច័ណ្ឌ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ​ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អាជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់ ចម្រុងចម្រើន តែ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ​ច្រើន​ពេក ។ មនោសញ្ចេតនា ត្រូវ​ចេះ​ថែរក្សា ការពារ​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ គួរ​ក្តាប់យ​ក​ឲ្យ​ទាន់​នូវ​ឱកាស​មាន​ប្រយោជន៍​សម្រាប់​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា តែ​នៅ​តែ​មាន​បន្ថែម​ខ្ទង់​ចំណូល​ចៃដន្យ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​សម្រួល​អារម្មណ៍​ឡើងវិញ មិន​ត្រូវ​ឲ្យ​កត្តា​ខាងក្រៅ​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ មិនត្រូវ “​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​” ។ មនោសញ្ចេតនា អាក្រក់ ងាយ​កើត​ការខ្វែងគំនិត ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ប្រឹងប្រែង​ជាង​មុន​ទៀត ដើម្បី​ក្តាប់បាន​ឱកាសល្អៗ​នៅ​ចំពោះមុខ ។ លុយកាក់ ជួប​សំណាងល្អ​តិចតួច​អំពី​លុយកាក់ ថ្ងៃ​នេះ​គួរ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា សប្បាយ​សុខដុមរមនា​។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន គួរ​ជាទី​មោទនៈ មាន​ដំណឹង​រីករាយ​ច្រើន ត្រូវបាន​ថ្នាក់លើ មិត្តភក្តិ​ជួយ​គាំទ្រ ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​សម្រួល​រៀបចំ​ឡើង​វិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ អំណោយផល​ល្អ​សម្រាប់​ការពង្រីក​បុព្វហេតុ ។ លុយកាក់ ធូរធារ ថ្ងៃនេះ​អាច​បោះទុន​វិនិយោគ​រក​ចំណេញ​ច្រើន ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ល្អ គ្រប់យ៉ាង​ដំណើរការ​តាម​ផែនការ ។ លុយកាក់ មិនល្អ ការទន្ទឹងរង់ចាំ​អំពី​លុយកាក់ មិន​ដូច​បំណង ។ មនោសញ្ចេតនា មិន​ត្រូវ​ជឿ​សម្តី​អ្នកដទៃ ធ្វើឲ្យ​ទំនាក់ទំនង​មនោសញ្ចេតនា​ប្រេះឆា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​ការងារ​ឲ្យបាន​ល្អ កុំ​លូកលាន់​កិច្ចការ​អ្នកដទៃ ។ លុយកាក់ ធូរធារ ចំណូល​ស្ថិរភាព ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សោមនស្ស​រីករាយ​ក្នុង​ជីវិត​គូស្រករ ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រឹងប្រែង ព្យាយាម​ធ្វើ​ការងារ​នឹង​ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មិនល្អ ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕

×