ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន កំពុងអភិវឌ្ឍន៍រថយន្តធ្វើអំពីជ័រ ជំនួសឱ្យការធ្វើអំពីលោហៈ។
រថយន្តនេះមានឈ្មោះថា ItoP (អក្សរកាត់របស់ Iron to Polymer) ដែលដងខ្លួនរបស់វាធ្វើអំពីសារធាតុ Polymer ផលិតដោយក្រុមហ៊ុនToray Industries ។កញ្ចក់រថយន្តធ្វើអំពី acrylic ផលិតដោយក្រុមហ៊ុន Sumitomo Chemical ហើយកង់រថយន្តដ៏ស្តើងផលិតដោយក្រុមហ៊ុនBridgestone ។ ItoP គឺជាផ្នែកមួយក្នុងចក្ខុវិស័យពោរពេញដោយមហិច្ឆតាផលិរថយន្តរបស់ជប៉ុននាថ្ងៃអនាគត។
ការផលិតវត្ថុធាតុជ័រជំនួសឱ្យលោហៈ ធ្វើឱ្យរថយន្តជប៉ុននាថ្ងៃអនាគតកាត់បន្ថយបានទម្ងន់៥០ភាគរយ ក្នុងពេលដែលគុណភាពនិងស្តង់ដារសុវត្ថិភាពគឺ នៅដដែល៕សូយន