Thursday, June 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន សង្ស័យ​មាន​វិបត្តិ​ស្នេហា​

​ភ្នំពេញ ​៖ ​មាន​ករណី​បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​បា​ឡេស​ម្លាប់ខ្លួន បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​១៥​នាទី នៅ​ចំណុច​ស្ពាន​បា​ឡេ ក្រុម​០៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ។​ជនរងគ្រោះ​ឈ្មោះ​សាំង សុ​រាជ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤B ផ្លូវ​៣១ ក្រុម​១ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ​។​

​ប្រភព​ពី​ឈ្មោះ អ៊ា ឆៃលី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ម្តាយមីង​នៅ​ជិត​អាគារ​មេគង្គ​វ្យូ​ថោ​វី សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ជាមួយ​មិត្តភក្តិ​ឈ្មោះ ហ្វា​រីត ភេទ​ប្រុស ពេល​ជិះ​ចេញ​មក​បាន​ចំងាយ​ប្រហែល​៣០០​ម៉ែត្រ ស្រាប់តែ​ជន​រងគ្រោះ​ឈ្មោះ សាំង សុ​រាជ ដែល​ជា​អតីត​សង្សារ​របស់​ឈ្មោះ អ៊ា ឆៃលី បាន​ជិះ​ម៉ូតូ​មក​កាក់​ម៉ូតូ​របស់​ឈ្មោះ ហ្វា​រីត និង​ឈ្មោះ​អ៊ា ឆៃលី ហើយ​អោយ​ឈ្មោះ អ៊ា ឆៃលី ឡើង​ជិះ​ម៉ូតូ​ជា​មួយ​ខ្លួន ឈ្មោះ សាំង សុ​រាជ បាន​ឌុប​ឈ្មោះ អ៊ា ឆៃលី មកដល់​ស្ពាន​បាឡេ​រួច ឈ្មោះ សាំង សុ​រាជ បាន​ផ្តួល​ម៉ូតូ​រត់​ឡើង​លើ​ស្ពាន​លោត​ចុះ​ទៅ​ក្រោម​សម្លាប់ខ្លួន​តែម្តង​។ ឈ្មោះ​សាំង សុ​រាជ និង​ឈ្មោះ អ៊ា ឆៃលី​អតីត​ជា​សង្សា​នឹង​គ្នា​ច្រើន​ឆ្នាំ​មកហើយ តែ​២​នាក់​នេះ បាន​ចែក​ផ្លូវ​គ្នា​ផ្តាច់ការ​ទាក់ទង​រយៈពេល ២​ខែ​មក​ហើយ​ទើបតែ​បាន​ជួបគ្នា​ថ្ងៃកើតហេតុ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×