Thursday, June 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​អ៊ិស្លាម​ម្នាក់ ពី​បទ​បន្លំ​លួច​ខ្សែក​មាស​

​រាជធានី​ភ្នំពេញ ៖ ករណី បន្លំ​លួច​ខ្សែក​មាស ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅផ្ទះ លេខ​៤៤ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ ផ្សារ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ម៉ោង​១៥​និង​០០​នាទី​។​

​ជនរងគ្រោះ​ឈ្មោះ​ឡុង នី​ឡេង ភេទ ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​គ្រឿងអលង្ការ ស្នាក់នៅ​ផ្ទះ​កើតហេតុ​។​
​ជនសង្ស័យ​ឈ្មោះ​ម៉ាន ម៉ាន​រី​យ៉ាន ភេទ ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិស្លាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៦A ផ្លូវ ជាតិ​លេខ​៥​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២០ តុលា ២០១៨ វេលា​ម៉ោង​១៥ ជនរងគ្រោះ​និង​ប្តី កំពុង​លក់​គ្រឿងអលង្ការ​នៅ​ផ្ទះ​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ដើរ​មក​ទិញ​គ្រឿងអលង្ការ ដោយ​ឲ្យ​ជនរងគ្រោះ​យក​ខ្សែក​មាស ម៉ូត​ច្រ​វ៉ាក់​ឆាប​១​ខ្សែ ទម្ងន់ ១​តម្លឹង​មក​មើល រួច​ជនសង្ស័យ​យក​ខ្សែក​មាស​មក​ពាក់​ក ពេលនោះ​ជនរងគ្រោះ​ភ្លេចខ្លួន ជនសង្ស័យ​ក៏​បន្លំ​ដោះ​ខ្សែក​កាឡៃ ដែល​ពាក់​ជា​ប់កស្រាប់​ឲ្យទៅ​ជនរងគ្រោះ​ទុក​វិញ រួច​សុំ​មើល​ខ្សែក​ម៉ូត​ផ្សេង ជនរងគ្រោះ​ឆ្លើយថា ចាំ​មួយ​ភ្លែត រួច​ជនសង្ស័យ​ក៏​ដើរ​ចេញមកក្រៅ គេច​ខ្លួន​យក​ខ្សែក​ទៅ​លក់​ឲ្យគេ​នៅ​ម្តុំ​ផ្សារ​ទួល​សង្កែ​បាន​លុយ ១.៤៣០​ដុល្លារ យកលុយ​ទៅ​សង​គេ​អស់​។​

​លុះដល់​ថ្ងៃ​ទី​២២ តុលា ២០១៨ ម៉ោង​១៤ ទី ជនសង្ស័យ​ដើរ​ចូល​ក្នុង​ផ្សារ​ច្បារអំពៅ ដើម្បី​រក​បន្លំ​លួច​គ្រឿងអលង្ការ​គេ​ទៀត ក៏​ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង​រួមមាន ៖ ខ្សែក​កាឡៃ ១៧​ខ្សែ​, ខ្សែដៃ​កាឡែ ១​ខ្សែ ចិញ្ជៀន​កាឡៃ​៨​វង់​, ក្រវិល​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស ០២​គូ​, បណ្តោង​ខ្សែក​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស​១, ទូរស័ព្ទដៃ​២​គ្រឿង (​ម៉ាក iPhone៦ ពណ៌​ទឹកមាស​, ម៉ាក iPhone៥ ពណ៌​ផ្កាឈូក​), លុយ​ដុល្លារ ២​ដុល្លារ​, លុយ​ខ្មែរ​៦០០០​រៀល​,​កាបូប​ក្រវ៉ាត់​ចង្កេះ​ពណ៌​ខ្មៅ ០១ និង​ថង់​ប្លា​ស្ទិច​ពណ៌​ខ្មៅ​០១ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×