បុរសវ័យចំណាស់ម្នាក់ មកពីទីក្រុង Salta ប្រទេសអាហ្សង់ទីន បានអះអាងថា ខ្លួនគាត់គឺជាមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ ឈ្មោះ Adolf Hitler ហើយគាត់បានលាក់ខ្លួនអស់រយៈពេល ៧០ឆ្នាំមកហើយ។
បុរសវ័យ ១២៨ឆ្នាំខាងលើ និងជនអន្តោប្រវេសន៍ជនជាតិអាល្លឺម៉ង់ បានថ្លែងប្រាប់សារពត៌មាន El Patriota ថាគាត់បានមកដល់ប្រទេសអាហ្សង់ទីក្នុងឆ្នាំ ១៩៤៥ ដោយក្នុងលិខិតឆ្លងដែនមានឈ្មោះថា Herman Guntherberg។
គាត់អះអាងថា លិខិត្តឆ្លងដែនគាត់ក្លែងក្លាយទេ ហើយវាត្រូវបានបង្កើតក្នុងពេលជិតចប់សង្គ្រាមលើកលើកទី ២ ហើយគាត់គឺជាមេដឹកនាំបក្ស Nazi ឈ្មោះ Adolf Hitler ដ៏ពិតប្រាកដ។
គាត់និយាយថា គាត់បានសម្រេចិត្តឈប់លាក់ខ្លួន និងបង្ហាញអត្តសញ្ញាណវិញ ក្រោយពេលភ្នាក់ងារសម្ងាត់របស់ប្រទេសអ៊ីស្រាអ៊ែល បានបោះបង់ចោលគោលនយោបានពួកគេក្នុងការស្វែងរកឧក្រិដ្ឋជនសង្គ្រាម Nazi កាលពីឆ្នាំមុន។
គាត់អះអាងដូច្នេះថា “ខ្ញុំត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាងច្រើន ដែលខ្ញុំមិនបានប្រព្រឹត្ត ហើយដោយសារតែហេតុផលនោះ ទើបខ្ញុំសម្រេចចិត្តលាក់ខ្លួនពីពួកគេអស់ពាក់កណ្តាលជីវិត។”
បុរសចំណាស់ខាងលើ ក៏បានរៀបរាប់ថា គាត់កំពុងរៀបចំបោះពុម្ភសៀវភៅរៀបរាប់ពីជីវប្រវត្តិរបស់គាត់ដើម្បីស្តាររូបភាពគាត់វិញ។
ទោះយ៉ាងណា មនុស្សជាច្រើន រួមទាំងប្រពន្ធរបស់គាត់ ឈ្មោះ Angela Martinez បានជឿជាក់ថា គាត់មិនមែនជា Adolf Hitler នោះទេ។ គាត់អះអាងថាខ្លួនឯងជាមេដឹកនាំផ្តាច់ការអាល្លឺមង់ ដោយសារតែគាត់មានជំងឺរវើរវាយប៉ុណ្ណោះ៕ សុភ័ក្ត្រ
ប្រភព៖ worldnewsdailyreport