Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ម្នាក់​ស្លាប់ ក្រោយពេល​នាំ​ស្រី​ស្នេហ៍ ឡើងផ្ទះ​សំណាក់​ហេង​ហេង រួមរ័ក​ជាច្រើន​ដង

​ភ្នំពេញ ៖ កម្មករ​លីសែង​អីវ៉ាន់​ម្នាក់ បាន​ស្លាប់ ក្រោយពេល​រួមរ័ក​ជាមួយ​គូស្នេហ៍​ជា​អ្នកលក់​សាច់​ឆ្កែ ។ ពួកគេ​ទាំង​២​នាក់ យូរៗ​ម្តង ក៏បាន​ណាត់​ជួបគ្នា​មក​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់ ចុងក្រោយ​ខាង​ប្រុស​ស្លាប់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ បន្ទប់​លេខ​២០៥ ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់​ហេង​ហេង​បឹងត្របែក តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្រុមទី​៣០ ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់ ឈ្មោះ រុន សារឿន អាយុ​៥៨​ឆ្នាំ ជា​កម្មករ​លីសែង​អីវ៉ាន់ ស្នាក់​នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ ចំណែក​ស្រី​ស្នេហ៍​មានឈ្មោះ (​ឡ ស ម​) អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​អ្នកលក់​សាច់​ឆ្កែ ស្នាក់​នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ នៅមុន​កើតហេតុ ពោលគឺ​ម៉ោង​៥​ល្ងាច គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​ស្រី​ស្នេហ៍​របស់ខ្លួន មក​ចូលដេក ផ្ទះសំណាក់​យីហោ ហេង ហេង ដោយ​រួមរ័ក​ជាមួយគ្នា​បានសម្រេច​មួយ​លើក ហើយក៏​ដេកលក់​ដល់​ម៉ោង​១១​យប់​។​

ក្រោយមក ស្រី​ស្នេហ៍​បាន​ដាស់​ប្រុស​ស្នេហ៍​ឲ្យ​ភ្ញាក់ឡើង នាំគ្នា​ចាកចេញ​ទៅវិញ តែ​ដាស់​ច្រើនដង​មិន​ងើប ទើប​រត់​ចុះក្រោម​ហៅ​មេការ​ផ្ទះសំណាក់ ជួយ​ហៅ​រ៉ឺម៉ក​កង់​បី ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាយ័ន តែ​អ​កុស​ល្យ គ្រូពេទ្យ​បាន​ប្រាប់ថា ប្រុស​ស្នេហ៍​បាន​ស្លាប់​បាត់ទៅហើយ ទើប​ស្ត្រី​ខាងលើ​ដឹក​សព​បុរសរងគ្រោះ មក​តម្កល់ទុក​នៅ​វត្ត​សន្សំ​កុល​ស និង​រាយការណ៍​សមត្ថកិច្ច​ដើម្បី​ចុះមក​ធ្វើការ​ពិនិត្យ​តែម្តង​។​

​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ និង​ធ្វើ​កោ​ល​ស្យ​វិច័យ​ទៅលើ​សាកសព​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×