Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ចាប់បាន​ឃាតករ​៣​នាក់ វាយ​សម្លាប់​មេការ​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា អំពេី​មនុស្សឃាត​មួយ​កើត បាន​ឡើង​នៅ​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ប្រមាណ​ដប់​ម៉ោង​ក្រោយមក សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប ចាប់​បាន​ឃាតករ នៅ​ខេត្ត​សៀមរាប​។​

លោក​ឧត្តមសេនីយ៍ត្រី កុល ផា​លី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពី​ម៉ោង​២២ និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ មាន​អំពេី​មនុស្សឃាត​មួយ​កើតឡើ​ង នៅ​ក្រុម​ទី​៣២ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ភ្នំ​ប៉ះ​ប៉េីក​ក្រោយ​សាលាវិទ្យាល័យ​មិត្តភាព​) បណ្តាលឱ្យ​ជនរងគ្រោះ​ជា​មេការ​សំណង់​ម្នាក់​ស្លាប់ ក្រោយ​បាន​បញ្ជូន​មក​ដល់​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត​។​

សមត្ថកិច្ច​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ តាំង បូរ៉ា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​មេការ​សំណង់​។ ហើយ បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​សំណង់ ក្រោយ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​មិត្តភាព ក្រុងព្រះសីហនុ មាន​ស្រុកកំណើត​នៅ​ភូមិ​គ ឃុំជី​ក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​បើកការស៊ើបអង្កេត​ជឋបន្ទាន់ ដើម្បី​រុករក​មុខសញ្ញា​ជនដៃដល់​។​

សមត្ថកិច្ច​នគរបាល ឲ្យដឹងថា អំពេី​មនុស្សឃាតនេះ ផ្តើមចេញ​ពី​ទំនាស់​រឿង​លុយកាក់ ដែល​មេការ​សំណង់ ជា​ជនរងគ្រោះ បើកលុយ​ឲ្យ​កម្មករ​មិនបាន​គ្រប់គ្នា គឺ​នៅ​ខ្វះ​២​នាក់​។​

មន្ត្រី​ជំនាញ ឱ្យដឹងថា បន្ទាប់ពី​បាន​ចុះ​ស្រាវជ្រាវ សមត្ថកិច្ច បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ចំនួន​៣​នាក់ ប៉ុន្តែ​ជនសង្ស័យ ខាងលើ ក្រោយពេល​បាន​ធ្វើ​សកម្មភាព ក៏​បាន​ជួល​រថយន្ត​តាក់ស៊ី ជិះ​គេចខ្លួន ឆ្ពោះទៅ​កាន់​ខេត្ត​សៀមរាប និង​មានបំណង​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​។​

ត្រង់​ចំណុច​នេះ លោក​ឧត្តមសេនីយ៍ត្រី កុល ផា​លី បានបញ្ជាក់​ថា ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០១៨ វេលា​ម៉ោង ៧​ព្រឹក នគរបាល​ខេត្តសៀមរាប បាន​ចាប់ខ្លួន​ជនសង្ស័យ​បស​ន​ទាំង​៣​នាក់​នោះ​។​

លោក កុល ភាគី ឲ្យដឹងទៀតថា ឈ្មោះ​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ​៖ ឈ្មោះ ភោគ សុផាត ភេទ​ប្រុស អាយុ​ប្រហែល ៣០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ស្រិញ ឃុំជី​ក្រែ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​ឈ្មោះ អុយ អឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ខេត្ត​បាត់ដំបង និង​ឈ្មោះ ឈ​យ ឃ្មុំ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកំណើត នៅ​ភូមិ​ស្តៅ ឃុំ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

មុខសញ្ញា​ទាំង​៣​នាក់ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ទៅ​ទទួលយក​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ដើម្បី​នាំយក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕ ដោយ ៖ ដែនសីមា

spot_img
×