Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងក្រោយ តើ​អ្នកណា​រស់​ស្រួល​ជាងគេ​?

​រឿងនិទាន​តំណាល​ថា ក្នុង​គ្រួសារ​កសិករ​មួយ​មាន​ក្របី​មួយ​ក្បាល និង​ឆ្កែ​មួយ​ក្បាល ។​ឆ្កែ​ត្រូវបាន​ដេក​នៅក្នុង​ផ្ទះ ចំណែក​ក្របី​នៅក្នុង​ក្រោល​ក្បែរ​ទ្វារផ្ទះ​។​រាងរាល់ថ្ងៃ ក្របី​តែង​ទៅ​ភ្ជួរ​រាស់​តាំងពី ព្រលឹម​អុរ​រហូត​ព្រលប់​ទើប​មក​ផ្ទះ​ដល់ផ្ទះ​វិញ​។​ចំណែក​ឆ្កែ​ដេក​នៅ​ពីមុខ​ទ្វារផ្ទះ​ប៉ុណ្ណោះ​។​

​ថ្ងៃមួយ ពេល​មកពី​ស្រែ​វិញ ក្របី​ក៏​ទម្លាក់ខ្លួន​ក្រាប​លើដី ព្រោះ​ហត់នឿយ​ខ្លាំងពេក ។​ពេល​ឃើញ​ឆ្កែ​ដើរកាត់​ដោយ​គ្រវី​កន្ទុយ​បណ្តើរ ក្របី​ក៏​ឌឺដង​ដាក់​ឆ្កែ​ថា «​គ្មាន​អ្នកណា​ស្រួល​ស្មើ​ឯង​ទេ ដឹង​តែ​ពី​ស៊ី ហើយ​ដេក​។​ឮដូច្នេះ​ឆ្កែ​តូចចិត្ត​យ៉ាងខ្លាំង រួច​ឆ្លើយតប​ថា​៖ «​បង​ក្របី​ឯង​ថ្វី​ត្បិត​ធ្វើការ​ធ្ងន់ តែមាន​ម៉ោង​ពេល​កំណត់ ។ ព្រឹក​ចេញទៅ ល្ងាច​វិល​មក ហើយ​ពេលយប់​បាន​សម្រាក​បិទ​ភ្នែក​ដេក​ឆ្អែត​។ ចំណែក​ខ្ញុំ​វិញ ថ្វី​ត្បិត​ឃើញថា​ទំនេរ មិន​ធ្វើ​អ្វី ប៉ុន្តែ​អារម្មណ៍​ខ្ញុំ​តឹងតែង​ជានិច្ច ភ្នែក​មិនបាន​បិទ ហើយ​ត្រចៀក​ត្រូវ​ប្រឹង​ស្តាប់ ព្រោះ​ក្នុងផ្ទះ​នេះ​បើ​មាន​បាត់​អ្វី​នោះ ខ្ញុំ​ពិតជា​អស់​កន្លែង​ជ្រក​ហើយ​។ បែបនេះ សូម​សួរ​បង​ថា​តើ​វា​ស្រួល​ដែរ​មែន​ទេ​?

​ឮ​បែបនេះ ក្របី​យល់បាន​ស្ថានភាព​របស់​ឆ្កែ ក៏​នឹក​អាណិត រួច​និយាយ​លួងលោម​ថា​៖ «​ពិតណាស់ បង​ក៏​មិនមែនជា​ស្រួល​អ្វី​ដែរ​។​ស្តាប់​បង​និយាយ ទើប​ខ្ញុំ​ដឹងថា​យើង​ទាំងពីរ​សុទ្ធតែ​លំបាក​ដូចគ្នា ប្រហែល​មានតែ​ពួក​បក្សាបក្សី​ហោះហើរ​លើ​មេឃ ឬ​ពួក​ត្រី​ក្នុង​ទឹក​ទេ​ដែលមាន​សេរីភាព ចង់ទៅ​ណា​ក៏​ទៅ មិន​ចង់រក​ចំណី​ក៏​ហោះហើរ​ដើរលេង​បាន ពុំមែន​ដូច​ពួកយើង​ជា​ខ្ញុំគេ​នោះទេ​។​

​ពេលនោះ​មាន​បក្សី​មួយ​ក្បាល​កំពុង​ទំ​លើ​មែកឈើ​ឮ​បែបនេះ ក៏​វែក​វ​ញែក​ប្រាប់​៖ បង​ទាំងពីរ​មិនដឹង​ទេ ពួក​ខ្ញុំ​ក៏មាន​ទុក្ខវេទនា​ផ្ទាល់ខ្លួន​ដែរ​។​ថ្វីបើ​មាន​សេរីភាព​ធ្វើដំណើរ តែ​ក៏​រវល់​ដើររក​ចំណី​សម្រាប់​ខ្លូន​និង​ក្រុមគ្រួសារ​ហើយ​ពេលណា​ក៏​តែង​ប្រឈម​នឹង​ពួក​ព្រាន​ឆក់យក​ជីវិត​។ ពួក​បង​គ្មាន​សេរីភាព​ពេញលេញ​មែន តែ​ពួក​បង​ពុំ​រង​ការរស់នៅ​យក​មេឃ ដី​ធ្វើជា​ផ្ទះ មិនបាច់​គិតគូរ​ដល់​រឿង​ស៊ីចុក ហេតុនេះ​ពួក​បង​វិញ​ទេ​ដែលជា​អ្នក​ស្រួល​នោះ​។​

​ក្របី​និង​ឆ្កែ​ស្តាប់ឮ​បែបនេះ​ក៏​ដកដង្ហើម​ព្រម​គ្នាៗ​! គិត​ទៅ​ម្នាក់ៗ​សុទ្ធតែ​មានទុក្ខ​លំបាក​ដូចគ្នា គ្មាន​អ្នកណា​ស្រួល​ជាង​អ្នកណា​នោះទេ​!៕​សូ​យ​ន​

×