Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ចំណាយ​ថវិកា​ឆ្នាំ​២០១៩ របស់ រដ្ឋសភា បាន​កើន​ឡើង​ជាង​ឆ្នាំ​២០១៨

​ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ធ្វើ​ការពិភាក្សា និង​អនុម័ត​លើ​គម្រោង​ថវិកា​របស់​រដ្ឋសភា​ប្រចាំឆ្នាំ​២០១៩ ដើម្បី​ផ្ញើជូន​រាជរដ្ឋាភិបាល​បញ្ចូល ក្នុង​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​

​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ជម្រាប​ក្រុម​អ្នកសារព័ត៌មាន នៅក្រោយ​កិច្ចប្រជុំ​ថា គម្រោង​ចំណាយ​ថវិកា​ឆ្នាំ​២០១៩ របស់ រដ្ឋសភា បាន​កើន​ឡើង​ជាង​ឆ្នាំ​២០១៨ ដោយសារ​ឆ្នាំ​២០១៩ សភា​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ត្រូវ រៀបចំ​ធ្វើ​នៅ​ខេត្ត​សៀមរាប​។ ម្យ៉ាងទៀត រដ្ឋសភា​ត្រូវ​ជួសជុល និង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​បច្ចេកទេស ក្នុង​សាល​ប្រជុំ​រដ្ឋសភា​ផងដែរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

×