Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្ទុះ​ការរិះគន់ ការប្តូរ​ស្លាក​ថ្មី​ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ព្រះកុសុមៈ ដែល​អក្សរ​ចិន​នៅ​ពី​លើ​អក្សរ​ជាតិ​

​ភ្នំពេញ ​៖ ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នៅថ្ងៃនេះ បានធ្វើការ​ចែកចាយ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក នៃ​ស្លាក​ថ្មី មន្ទីរពេទ្យ​ព្រះកុសុមៈ ក្រោយ​ពី​ការកែប្រែ​ថ្មី ដែល​មានឈ្មោះ​ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ព្រះកុសុមៈ​។ ក្នុង​ស្លាក​ថ្មី​នេះ គឺ​មាន​ដាក់​អក្សរ​ចិន​ធំៗ នៅ​ខាងលើ និង​អក្សរ​ខ្មែរ​តូចៗ​នៅ​ខាងក្រោម​។​

​មន្ទីរពេទ្យ​ព្រះកុសុមៈ ដែលជា​អគារ​របស់​រដ្ឋ បាន​ផ្លាស់ប្តូរ​ទម្រង់​ច្រកចូល​ថ្មី​ហើយ​។ ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ គឺ​ងាយស្រួល​រក​មន្ទីរពេទ្យ​នេះ សម្រាប់​ការព្យាបាល ព្រោះ​ច្រកចូល​សរសេរ​ជា​ភាសា​ចិន​យ៉ាង​ធំ​នៅ​ពីលើ​អក្សរ​ជាតិ​។​

បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានបញ្ជាក់​ថា ខុស​បច្ចេកទេស​ហើយ សូម​ក្រសួង មេត្តា​ចុះ​ធ្វើ​ការកែតម្រូវ​ផង សូម​មេត្តា​ទាន​។​

​ហើយ​ប្រិយមិត្ត​ហ្វេ​សប៊ុក បាន​លើកឡើង​ថា ក្រោយ​គេ​ទើស​ផ្អើល​អស់​មនុស្សលោក ទើប​ទេវតា​យក​ភ្នែក​មើល ហើយ​បក​ចោល​វិញ ។ អរគុណ​អ្នកទើស​។​

​ចំណែក​គណនី​ហ្វេ​សប៊ុក ឈ្មោះ Mach Meas បាន​លើកឡើង​ជា​សំណួរ​ថា ហេតុ​អី​អក្សរ​ចិន​ធំ​ជាង​អក្សរ​ខ្មែរ ហើយ​នៅ​ពីលើ​អក្សរ​ជាតិ​យើង អញ្ចឹង​បង​។​

​ទោះយ៉ាងណា អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​តាម​បណ្តាល​ក្រសួង ស្ថាប័ន​ជាច្រើន បាន​ណែនាំ​ដល់​បណ្តា​ក្រុមហ៊ុន ផ្ទះសំណាក់ ហាង និង​ស្ថាប័ន​នានា ត្រូវ​លើកដាក់​ស្លាក​សម្គាល់​ទីតាំង​របស់​ខ្លួន គឺ​អក្សរ​ជាតិ​នៅ​ពី​ខាងលើ ចំណែក​អក្សរ​បរទេស នៅ​ពី​ខាងក្រោម​និង​មាន​ទំហំ​តូច​ជាង​អក្សរ​ជាតិ​។​

​សូមបញ្ជាក់​ថា ការ​ដែល​មន្ទីរពេទ្យ​ព្រះកុសុមៈ ដែល​គេ​ស្គាល់​ថា​មន្ទីរពេទ្យ​លោកសង្ឃ​នោះ ត្រូវបាន​ផ្លាស់ប្តូរ​មក​ជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ព្រះកុសុមៈ ដោយសារ​មន្ទីរពេទ្យ​ត្រូវបាន​ស្ថាបនា​ជា​មន្ទីរពេទ្យ​ថ្មី​ទំនើប​តាម​ស្តង់ដារ ក្រោម​ការជួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ចិន ដោយ​វាយ​អគារ​ចាស់​ចោល ហើយ​សាងសង់​អគារ​ថ្មី​៕​ ដោយ​៖​រចនា​

 

×