Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Farmshelf – ដំណោះស្រាយ​ដំណាំ​បន្លែ​នៅ​ក្នុង​ចង្ក្រាន​បាយ ផ្ទះ​របស់​អ្នក​តែម្តង​! (វីដេអូ)

Farmshelf គឺជា​ប្រព័ន្ធ​ដាំ​ដុះ​កសិកម្ម​ក្នុង​ផ្ទះ ត្រូវបាន​គេ​ស្ថាបនា​ឡើង​ដើម្បី​បម្រើ​ដល់​អាហារ​សំខាន់ៗ (​ពិសេស​គឺ​បន្លែ​មើ​ម​) ក្នុង​សណ្ឋាគារ ភោជនីយដ្ឋន ។​

​បច្ចេកវិទ្យា​នេះ ធ្វើឲ្យ​អ្នកអាច​ដាំ​បន្លែ មើ​ម​… ដោយ​ផ្ទាល់​លើ​ចង្អើរ​ត្រូវបាន​ស្ថាបនា​បែប​ពិសេស ។​

​ជាមួយ​ផលិតផល​នេះ បណ្តា​ភោជនីយដ្ឋាន​អាច​ស្វ័យ​ផ្គង់​ផ្គង់ បណ្តា​ប្រភេទ​បន្លែ មើ​ម និង​គ្រឿងទេស​ស្រស់ៗ​បំផុត ដោយ​ពុំ​ចាប់​បាច់​នាំចូល​ទំនិញ​ទាំងនេះ​មកពី​ទី​ឆ្ងាយ ។ លើសពីនេះ គេ​ក៏​កាត់បន្ថយ​បាន​នូវ​ការ​ខ្ជះខ្ជាយ​អាហារ ព្រោះ​គេ​យក​តែ​អ្វី​ដែល​ត្រូវការ​ប៉ុណ្ណោះ​។​

​ជាមួយ​បច្ចេកវិទ្យា​នេះ បន្លែ មើ​ម​… ត្រូវបាន​ដាំ​លើ​ទម្រ (​ចង្អើរ​) ពិសេស​ទម្រ​នីមួយៗ មាន​ប្រអប់​អាច​រើ​តម្រៀប​បាន និង​មាន​ប្រឡោះ​តូចៗ​សម្រាប់​ដំ​ដាំ ។ សារធាតុ​បំប៉ន​នឹង​ត្រូវបាន​បញ្ជូន​ដោយ​ផ្ទាល់​ទៅកាន់​ប្រឡោះ​ទាំងនេះ សម្រាប់​ចិញ្ចឹម​ប​ន្ថែ មើ​ម​… ដែល​យើង​ដាំ ។​

​ទម្រ​ទាំងនេះ​ត្រូវបាន​ដាក់​តម្រៀប​ក្នុង​អាង​កញ្ចក់ ត្រូវបាន​បំពាក់​ប្រព័ន្ធ​ភ្លើង LED អាច​សម្រួល​ពន្លឺ​ទៅតាម​តម្រូវការ​រុក្ខជាតិ​នី​មួយៗ ។ ទិន្នន័យ​នៃ​ដំណើរ​លូតលាស់​ក៏​ត្រូវបាន​គេ​ប្រមូលផ្តុំ និង​វិភាគ (​តាម​ច្រក​ត​ភ្ជាប់ និង Internet) ដើម្បី​រៀបចំ​កម្មវិធី ដាំ​ដុះ ល្អ​បំផុត សម្រាប់​ប្រភេទ​រុក្ខ​ដ​ជាតិ​នីមួយៗ ។​

​បច្ចុប្បន្ន​គ្រោងការណ៍ Farmshelf ទើប​តែ​អនុវត្ត​សម្រាប់​បម្រើ​ឲ្យ​អាជីវកម្ម​ធំៗ (​ភោជនីយដ្ឋាន សណ្ឋាគារ​) ។ នៅ​ថ្ងៃ​អនាគត Farmshelf នឹង​បើក​ទូលាយ​ក្របខ័ណ្ឌ​សេវា​ដល់​គ្រួសារ​នីមួយៗ​តែម្តង ៕

​ចន្ទ្រា​

×