អ្នកលេងបណ្តាញសង្គមជាច្រើន បានកំពុងជ្រួលច្រឺមចង់ចូលចានជ្រក់តែម្តង បន្ទាប់ពីបានឃើញបណ្តារូបភាពចែករំលែករបស់នារីជាជាងកាត់ម្នាក់ ដែលមានរូបសម្រស់មិនចាញ់តារា និងថែមទាំងលេងខ្លួនសិចស៊ីដ៏គួរឲ្យទាក់ទាញយ៉ាងនេះ ។
ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ជាងកាត់សក់ដ៏ស្រស់ស្អាតសិចស៊ី រស់នៅ Rayong ប្រទេសថៃ ឈ្មោះថា Nitchamon បានបង្ហោះរូបភាពរបស់នាងជាច្រើន ខណៈកំពុងផ្តល់សេវាកាត់សក់ឲ្យទាំងក្មេងៗ និងមនុស្សធំៗ និងរៀបរាប់ឲ្យដឹងថា នាងបានបើកហាងកាត់សក់តូចមួយ ដែលគិតមកទល់ពេលនេះមានអស់រយៈពេលពីរបីឆ្នាំមកហើយ ។ ក្នុងផុសរបស់នាងបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង ហាងកាត់សក់របស់នាងទទួលបានអតិថិជនទាំងក្មេង និងចាស់ មកកាត់យ៉ាងច្រើនតែម្តង ដោយពុំដឹងថាពួកមកពីខាងណាខ្លះនោះទេ ។
ប៉ុន្តែ ដោយសារឥឡូវនេះ មានអតិថិជនមកកាត់ឡើងភ្លូកទឹកភ្លូកដី ជាពិសេសប្រុសៗតែម្តង ដែលមានទាំងអ្នកមកដើម្បីតែមើលភាពសិចស៊ីរបស់នាង និងទាំងអ្នកមករង់ចាំកាត់សក់ពិតប្រាកដនេះ ហេតុនេះ នាងបានក៏បានបញ្ជាក់នៅលើហ្វេសប៊ុករបស់នាងថា៖ «នាងខ្ញុំសូមសហការជាមួយបងៗទាំងអស់ដែលមកពុំកាត់ មេត្តាកុំអង្គុយនៅក្នុងហាងអីណា៎ ព្រោះមានតែកៅអីតូចៗតិចតួចប៉ុណ្ណោះ សម្រាប់ឲ្យភ្ញៀវពិតប្រាកដអង្គុយប៉ុណ្ណោះ សូមអធ្រាស្រ័យផង!!» ។
សូមបញ្ជាក់ថា ហាងកាត់សក់របស់ជាងស្រីដ៏ស្រស់ស្អាតនេះមានឈ្មោះថា Barber & Salon មានទីតាំងស្ថិតនៅ Soi 1 ជាប់ Somsilpa Funiture ស្ថិតក្នុងទីក្រុង Rayong ប្រទេសថៃ ៕ ដោយ៖ ឧត្តម
ប្រសិនមានប្រិយមិត្តណា បានទៅលេងស្រុកថៃ សូមកុំភ្លេចឈៀងចូលទៅកាត់សក់កន្លែងនាងផងណា៎!!