Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ ទទួលបាន​ការជួយ​យ៉ាងច្រើន​ពី​អ្នក​រួម​ការងារ ។ លុយកាក់ ខាតបង់​ឱកាស​បាន​លាភ ។ មនោសញ្ចេតនា គួរ​គោរព​ភាព​ឯកជន​របស់​គូស្នេហ៍ ។

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ដោយ​រលូន​។ លុយកាក់ មាន​បន្ថែម​វិធី​រកប្រាក់​ច្រើន ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ ភ្ជាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការចរចា ទំនាក់ទំនង លុយ​កាក់​ត្រូវ​រក្សា​កាបូប​ប្រាក់​ឲ្យ​គត់​មត់ ។ មនោសញ្ចេតនា មានរឿង​ស្មុគស្មាញ​បន្តិចបន្តួច​ក្នុង​មនោសញ្ចេតនា ប្តី​ប្រពន្ធ ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន សម្រេចបាន​ជោគជ័យ​ដូច​បំណង ។ លុយកាក់ ការងារ​នាំមក​នូវ​ប្រភព​ចំណូល​ស្ថិរភាព ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្ន​ទប់ទល់​នឹង​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ត្រូវមាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ល្អប្រសើរ មាន​ភាព​ទាក់ទាញ​ខ្លាំងក្លា​ចំពោះ​ភេទ​ផ្ទុយគ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មានឱកាស​ឈានឡើង​ក្នុង​ការងារ​តែ​ត្រូវ​ម៉ឺងម៉ាត់ ។ លុយកាក់ ធូរធារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ពេល​មាន​ឱកាស​ត្រូវ​ចេះ​ក្តា​ប់យក ។​

​ឆ្នាំ​មមី ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ពី​ការចង​មិត្តភាព​ថ្មីៗ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បោះទុន​រកស៊ី​ធំ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​ជម្លោះ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​អួតអាង លើក​តម្កើងខ្លួន នោះ​អ្នកនឹង​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​អ្នក​ជំវិញ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ក្តៅ​ត្រជាក់​ខុស​ប្រក្រតី ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់​ខ្លួន កុំ​ជ្រៀតជ្រែក រឿង​អ្នក​ដទៃ ។ លុយកាក់ ស្ថិរភាព ចំណូល​កើនឡើង ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ ជួប​សំណាងល្អ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ចម្រុងចម្រើន តែ​ថ្ងៃ​នេះ​មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំចរ ៖ ការងារ រវល់​ច្រើន តែ​មិន​ត្រូវ​ប្រឹង​ហួសកម្លាំង ។ លុយកាក់ ពុំ​ទាន់​ជា​ឱកាស​វិនិយោគ​ធំ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ មានរឿង​ប្រែប្រួល​ច្រើន​ស្មាន​មិន​ដល់ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​ស្សំ​សំចៃ ។ មនោសញ្ចេតនា ត្រូវ​ខ្លាំងក្លា​ក្នុង​រឿង​មនោសញ្ចេតនា ៕​

×