Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជន​ញៀន​ថ្នាំ​ម្នាក់ ខឹង​ប្រពន្ធ​និង​ម៉ែក្មេក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ទាញ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​ស្លាប់​

​កំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ​ញៀន​គ្រឿងញៀន ហើយ​ខឹង​ប្រពន្ធ​និង​ម៉ែក្មេក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​ដោយសារតែ​រូបគេជ​ក់​គ្រឿងញៀន ក៏​ទាញ​កាំបិតផ្គាក់​ប្រពន្ធ​បណ្តាលឲ្យ​ស្លាប់​នៅលើ​ផ្ទះ​តែ​ម្តង ។​

​ឃាតករ យ៉ាង​សាហាវ ដែល​ប្រើប្រាស់​សារធាតុ​ញៀន ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក បាន​ចាប់​ប្រពន្ធ​ចងដៃ​ជាប់​ដោយ​ក្រមា រុញ​ដណ្តើរ​ផ្ទះ​ចេញ ហើយ​កាប់សម្លាប់​ប្រពន្ធ កាលពី​ថ្ងៃ​ទី​២៤​តុលា​២០១៨​វេលា​ម៉ោង​១៧​និង​២០​នាទី នៅ​ភូមិ​ឃ្លាំង ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​កក់ក្តៅ មុន​នឺង​សមត្តកិច្ច​ឃាត់ខ្លួន​។​

ជនដែដល់​ឈ្មោះ ម៉ាន់ ធុង ភេទ ប្រុស អាយុ ៣៧​ឆ្នាំ បាន​យក​ក្រ​ម៉ា ចងដៃ ប្រពន្ធ​ឈ្មោះ អុល ថន អាយុ​៣៣ ឆ្នាំ រស់នៅ​ដំបូលផ្ទះ​តែមួយ ក្រោយមក​បាន​ធ្វើ​សកម្មភាព យក​កាំបិត ផ្គាក់ កាប់ ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ ដេកស្លាប់​នៅ​នៅលើ​ផ្ទះ​របស់​ខ្លួន​តែម្តង​។​

​តាម​សម្តី​ប្រធាន​ភូមិ​ឃ្លាំង​បានឲ្យដឹងថា គ្រួសារ​ជនរងគ្រោះ​សព្វថ្ងៃ​មានកូន​២​នាក់ ប្រុស​១​នាក់ ស្រី​១​នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ

×