Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញការ​ធនាគា​រ​ពិភពលោក​៖ ប្រទេស​ដែល​ទទួលផល​ចំណេញ​នឹង​ខាត ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​

​តាម​ការវាយតម្លៃ​រប​ស់​ជំនាញការ​ធនាគារពិភពលោក សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ អាម​រិ​ក​-​ចិន ជះឥទ្ធិពល​ជាប​ថម​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​នោះ ប៉ុន្តែ​ខឿនសេដ្ឋកិច្ច​នៃ​ប្រទេស​មួយចំនួន​បែរជា​មានឱកាស​ទទួល បាន​ប្រយោជន៍​ជាច្រើន​។​

កំពង់ផែកំពង់សោម

​តាម Quartz, លទ្ធផល​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​អ្នកជំនាញការ​សេដ្ឋកិច្ច Massimiliano Cali ធ្វើការ​នៅ​ធនាគារពិភពលោក (World Bank) បង្ហាញឱ្យឃើញថា ប្រសិនបើ​គោលនយោបាយ​ដំឡើង​ពន្ធ​របស់​អាមេរិក ប្រព្រឹត្ត​ទៅតាម​កម្មវិធី​គ្រោងទុក​នោះ ជញ្ជីងពាណិជ្ជកម្ម​នាំចូល​ទំនិញ​ចិន​របស់​អាមេរិក​នឹង​ថយចុះ​៧០.០០០​លាន​ដុល្លារ ឬ​ប្រមាណ ១៣,៤​ភាគរយ នៃ​ទំនិញ​ចិន​នាំចូល​អាមេរិក ហើយ​៣​ភាគរយ​ដែល​អាមេរិក​នាំចូល​ទៅ​ចិន​។​

​មុខទំនិញ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​គឺ​៖ គ្រឿង​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន​គ្រឿង​ប្រើប្រាស់​និង​លំអ​គេហដ្ឋាន ព្រមទាំង​រថយន្ត​។​

​អ្នកជំនាញការ Cali បានធ្វើការ​គណនា​ប្រៀបធៀប​អំពី​មុខទំនិញ​ទាំងឡាយ​របស់​ចិន​ត្រូវបាន​វាយ​ពន្ធ​ធ្ងន់​នោះ នោះ​នឹង​ត្រូវបាន​ជំនួស​ដោយ​ទំនិញ​មកពី​ប្រទេស​ណា​។ ឧទាហរណ៍​៖ កៅអី​ដែល​ចិន​នាំ​ចេញទៅ​អាមេរិក​មានតម្លៃ ប្រមាណ​៤០០​លាន​ដុល្លារ ប្រទេស​វៀតណាម​ក៏​នាំចូល​ផលិតផល​ស្រដៀង​គ្នា​នេះដែរ ហេតុនេះ​គេ​អាច​ក្លាយជា​ជម្រើស​ផ្គត់ផ្គង់​ទំនិញ​ខាងលើ​។​

​តាមរយៈ​ការ​គណនា​ប្រៀបធៀប​នោះ អ្នកជំនាញការ​សេដ្ឋកិច្ច​រូបនេះ​បានរៀបចំ​ជា​តួលេខ​ស្ថិតិ​អំពី​ប្រទេស​ផ្គត់ផ្គង់​ថ្មី ជំនួស​ឱ្យ​ទំនិញ​មកពី​ចិន ផ្អែក​តាម​សមាមាត្រ​ភាគរយ​នៃ GDP (​ផលិតផល​ក្នុងស្រុក​សរុប​) បង្ហាញឱ្យឃើញថា ប្រ​ទ​អេស​វៀតណាម​ទទួលបាន​ប្រយោជន៍​ច្រើនជាងគេ​បំផុត​ក្នុង​ការផលិត​ទំនិញ​ជំនួស​ចិន ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​នឹង 4,4% GDP ។

​ហ្វីលីពីន​ឈរ​នៅ​លំដាប់​ទី​២ ទទួលបាន​ប្រយោជន៍ 4,1% GDP, ប្រទេស​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​៣ ទទួលបាន​ប្រយោជន៍ 3,6% GDP ។

​ក្នុងពេលនោះ ឥណ្ឌូណេស៊ី​ទទួលបាន​ប្រយោជន៍​តិច​បំផុត​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​គឺ​ត្រឹមតែ 1% GDP ប៉ុណ្ណោះ​។​

​ស្រប​ពល​គ្នា​នោះ ប្រទេសមួយ​ចំនួន​នឹង​ទទួល​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​។ ជាអាទិ៍​តៃវ៉ាន់ បាន​នាំចេញ​វត្ថុធាតុដើម បរិក្ខារ​យ៉ាងច្រើន​ទៅកាន់​បណ្ដា​រោងចក្រ​នៅ​ចិន​ដើម្បី​ផលិត​ទំនិញ​នាំ​ចេញទៅ​អាមេរិក​។ ដូច្នេះ​សង្គ្រាម​ពាណិជ្ជកម្ម​នឹងធ្វើ​ឱ្យ GDP តៃវ៉ាន់​ថយចុះ​ប្រមាណ​២​ភាគរយ​៕​លី​សា​

×