នារីដ៏ស្រស់សោភាម្នាក់ ថ្មីៗនេះ បានចែករំលែកបទពិសោធន៍លើកទី១ ក្នុងឆាកជីវិតរបស់នាង ដើម្បីឲ្យបងប្អូនប្រុសស្រីទាំងអស់គ្នានៅលើបណ្តាញសង្គមបានប្រុងប្រយ័ត្ន បន្ទាប់ពីនាងបានជួបករណីត្រូវចោរឆក់កាបូប នៅក្នុងទឹកដីខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសដៃជើងខ្លាំងគ្រាន់បើដែរ ។
នាងបានបង្ហោះរូបភាពខ្លួនឯងនាងត្រូវរងរបួសដោយសារចោរឆក់ និងសាររៀបរាប់ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះថា ChanBormey Bun យ៉ាងដូច្នេះថា៖ «សូមអ្នកកំពង់សោមទាំងអស់គ្នាប្រុងប្រយ័ត្នផង ម្ដំុទល់មុខMetfone ចូរប្រុងប្រយ័ត្នទាំងអស់គ្នា ម៉ោងប្រហែល 8:55pm លើកទី1ហើយក្នុងឆាកជីវិតហើយ សំណាងហើយដែលមិនដល់ថ្នាក់បាត់បង់អាយុជីវិត សុំសរសើរម្មងលោកចោ បើថាមិនប្រយ័ត្នមិនថាទេ តែនេះខំស្ពាយពីមុខហើយនៅឆ្លៀតទៀត ហឹម ចុះបើប៉ះនឹងគ្រួសាររ អ្នកឯងវិញ មានអារម្មណ៍មេច??? រាល់ថ្ងៃការងារមានធ្វើច្រើនណាស់ម្ដេចមិនធ្វើ មករកអីរបរនឹងវាអត់មានអីចំណេញទេ ចុះមានគិតអត់បើគេចាប់បានវិញវាមេចខ្លះ ចឹងហើយបានចេះតែគេចាប់បានចោវៃដល់ងាប់នឹងកុំថាប្រជាជនចិត្តខ្មៅ ?? ចាត់ទុកថារំដោះគ្រោះទៅចុះ សូមដាក់ទំនាយឲ្យហែងគេចាប់បានឆាប់ៗ ចាប់បានណាវៃឲ្យងាប់នៅនឹងម៉ងងទៅ??» ។