Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​កំពុង​មាន​បញ្ហា​របួស​ខួរក្បាល​ហើយ បើ​មាន​អាការៈ​ទាំងនេះ​

​របួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​ដែល​ភាគច្រើន​ជាការ​ខ្ទាំ​នោះ បង្កឡើង​ដោយ​ការ​ប៉ះទង្គិច​នឹង​របស់​មុត​ស្រួច និង​ទាល​ទៅលើ​ក្បាល​ដោយផ្ទាល់​។ វា​ប្រហែលជា​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ លេង​បាល ឬ​ធ្លាក់​ពី​ទី​ខ្ពស់​។​

​បើសិន​ជា​អ្នក​សង្ស័យថា ជាការ​របួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​មែន ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​។ គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​ការពិនិត្យ​សរសៃប្រសាទ​ដើម្បី​វាយ​តម្លៃ​ទៅលើ​ការគិត ការ​ធ្វើ​ចលនា មុខងារ​ញាណ និង​ការ​រ៉េ​ផ្លិច​ជាដើម​។​

​រោគសញ្ញា​តិចតួច​នៃ​ការ​បួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​មានដូចជា​៖

• ឈឺក្បាល​

• វង្វេងវង្វាន់​

• ព្រឹល​ភ្នែក​

• ប្រែប្រួល​អាកប្បកិរិយា​

​ចំពោះ​អា​ការៈបន្ថែម​ខាងក្រោម​នេះ​ទៀត​ក៏​អាច​បញ្ជាក់​ថា មានការ​របួស​នៅ​ខួរក្បាល​ធ្ងន់ធ្ងរ​ដែរ​៖

• ច​ង្អោ ឬ​ក្អួត​

• និយាយ​ឡុ​លៗ​

• ខ្សោយ​ដៃ ឬ​ជើង​

• មាន​បញ្ហា​នៃ​ការគិត​៕

​ប្រភព​៖ HealthDay​

សុភ័ក្ត្រ

×