Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ជាង​៤០០​នាក់ នឹង​ត្រូវ​ចល័ត​ចេញ ទៅ​កាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ដើម្បី​ហ្វឹកហាត់​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​ថ្ងៃកំណើត​កងយោធពលខេមរភូមិន្ទ​

​ភ្នំពេញ ​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តី​ព័ត៌មាន​បញ្ជាក់ថា កម្លាំង​អាវុធហត្ថ​ជាង​៤០០​នាក់ នឹង​ត្រូវ​ចល័ត​ចេញពី​ខេត្ត​ចំនួន​៤ ទៅ​កាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ខេត្ត​កំពង់ឆ្នាំង ដើម្បី​ហ្វឹកហាត់​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​យ៉ាង​ថា កងរាជអាវុធហត្ថ​យើងខ្ញុំ នឹង​ចល័ត​កងទ័ព​ចំនួន​៤៤០​នាក់ ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ស្ពឺ ខេត្ត​ស្វាយរៀង និង​ខេត្ត​សៀមរាប ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ខេត្ត​កំពង់ឆ្នាំង ដើម្បី​ហ្វឹកហាត់​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​កម្លាំង​ខាងលើនេះ នឹង​ធ្វើដំណើរ​តាម​រថយន្ត​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​នឹង​វិលត្រឡប់​ទៅកាន់​អង្គភាព​ដើម​វិញ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន ខាងក្រោម​នេះ ​៖

×