បច្ចុប្បន្ននេះ មនុស្សជាច្រើនមានការព្រួយបារម្ភចំពោះការកើតជំងឺលើសម្ពាធឈាម និងទឹកនោមផ្អែម ប៉ុន្តែពួកគេភ្លេចអំពីសរីរាង្គសំខាន់ៗផ្សេងទៀតដែលត្រូវការការយកចិត្តទុកដាក់ដូចគ្នាដែរ។
អាការៈមួយចំនួននៃសរីរាង្គណាមួយខ្សោយនោះពិតជារឿងមួយដែលយើងគួរតែយកចិត្តទុកដាក់ខ្លាំងផង ជាពិសេសករណីតម្រងនោមតែម្តង ព្រោះការខ្សោយតម្រងនោមច្រើនតែរកឃើញក្នុងដំណាក់កាលមួយយឺតពេលរហូត។ យ៉ាងណាមិញ រាងកាយនឹងបញ្ជូនសញ្ញាប្រកាសអាសន្នច្រើនមុនពេលវាទៅជាអាការៈធ្ងន់ធ្ងរដូចជា៖
– ប្រែប្រួលលក្ខណៈទឹកនោម
– ហើម
– រមាស់ ឬស្បែកស្ងួត
– មិនសូវឃ្លានអាហារ
– អស់កម្លាំងខ្លាំង
– ក្អួតចង្អោ
ប្រភព៖ health
សុភ័ក្ត្រ