Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូលខេត្តស្វាយរៀងចុះពិនិត្យ​ទំនិញ និងអាហារ ភេសជ្ជៈគ្រឿងកំប៉ុង ដែលដាក់លក់តាមស្តង់ និងអាហារដ្ឋាននានា ​ក្នុងពិធីប្រណាំងទូក

(​ស្វាយរៀង​)៖ ​ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​ដល់ ប្រជាពលរដ្ឋ​ក្នុង​ពិធី​ប្រណាំងទូក​ក្នុង​ខេត្តស្វាយរៀង និង​ធានាបាន​នូវ​សុ​វត្តិភាព​ម្ហូបអាហារ​នោះ មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​ទំនិញ​និង​ម្ហូបអាហារ ភេ​ជ្ជៈ​ជា​គ្រឿង​កំប៉ុង​ដែល​ដាក់លក់​តាម​ស្តង់ អាហា​រដ្ឋា​ន​នានា​នៅ​ក្រុង​ស្វាយរៀង​។​

​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាននៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ លោក​ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឱ្យដឹងថា ដោយមាន​ការណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​លោក​ម៉ក់ ពេ​ជ្ជ រិ​ទ្ធ ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល តម្រូវឱ្យ​មន្ត្រី​កាំកុងត្រូល​ត្រូវ​ចុះ​ពិនិត្យ​មុខទំនិញ​ជាប្រចាំ​យ៉ាងហោចណាស់ ១​ខែ​បាន​១​ដង ឬ ២​ដង​ដែរ ដើម្បី​រកសារ​ធាតុគីមី និង​ទំនិញ​ហួស​សុពលភាព​-​ល​-​។​

​លោក​ផឹង និល បាន​បន្តថា នៅ​ព្រឹក​នេះ​ខេត្តស្វាយរៀង​មាន​ព្រឹត្តិការណ៍​ដ៏​សប្បាយរីករាយ​មួយ ជា​ពិធី​ប្រណាំងទូក​ដែលមាន​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ដោយមាន​ប្រជាពលរដ្ឋ​ទាំង​អ្នក​ក្នុង​ខេត្ត និង​អ្នក​ក្រៅ​ខេត្ត​ផង ដូច្នេះ ដើម្បី​ធានាបាន​សុវត្ថិភាព​ម្ហូបអាហារ​ដល់​ប្រជា​ពល​ដ្ឋ​នោះ មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ពិនិត្យ​មុខទំនិញ ផ្តោត​សំខាន់​ទៅលើ​ម្ហូបអាហារ គ្រឿង​កំប៉ុង​ជាដើម ក្នុងនោះ​ពុំបាន​រកឃើញ​សារធាតុ​គីមី ដែល​ដាក់​ក្នុង​ម្ហូបអាហារ នោះទេ ចំណែកឯ​គ្រឿង​កំប៉ុង​ជា​ភេសជ្ជៈ​វិញ ក៏​មិនបាន​រកឃើញថា​ហួសការ​បរិច្ឆេទ​ដែរ​ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ទិញ​ទៅ​បរិភោគបាន​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។​

​ប្រធាន​សាខា​កាំកុងត្រូល​រូបនេះ បាន​បញ្ជាក់ថា បើ​ប្រជាពលរដ្ឋ​ណា​មានការ​សង្ស័យថា ម្ហូបអាហារ​ដែល​ដាក់តាំង​លក់​នៅក្នុង​ឱកាស​ពិធី​ប្រណាំងទូក មាន​ផ្ទុក​សារធាតុ​គីមី​ត្រូវ​រាយការណ៍​មក​មន្ត្រី​របស់លោក លោក​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​ភ្លាមៗ គឺ​ធ្វើយ៉ាងណា ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​បង្កលក្ខណៈ​សប្បាយរីករាយ​ក្នុង​ពិធី​ប្រណាំងទូក នៅក្នុង​ខេត្តស្វាយរៀង​៕ ដោយ ៖ ​វ៉ៃ​គោ​

×