Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កាំភ្លើងខ្លី​៣៥​ដើម ដឹក​ពី​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក​ទៅ​ប្រទេស​វៀតណាម ត្រូវ​បង្ក្រាប​នៅ​ព្រំដែន​ទន្លេ​ចាម​

​ខេត្ត​ត្បូងឃ្មុំ​ ៖ កម្លាំង​សមត្ថកិច្ច​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា និង​កងរាជអាវុធហត្ថ បានធ្វើ​ការឃាត់​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ឆែកឆេរ​រកឃើញ​កាំភ្លើងខ្លី​ទំនើបៗ​៣៥​ដើម ដែល​ឈ្មួញ​បង្កប់​ក្នុង​ទំនិញ​ដឹក​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ប្រទេស​វៀតណាម​។

​កម្លាំង​មន្ត្រី​អាវុធហត្ថ គយ​សហការ​បង្ក្រាប កាំភ្លើងខ្លី​ឆ្លងដែន​ខុសច្បាប់ ស្ថិតនៅ​តាមផ្លូវ​ចូលទៅ​ព្រំដែន ប្រ​ទស​វៀតណាម មាត់ច្រក​ទន្លេ​ចាម ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ ​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ​ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស លោក ព្រាប គា​រ៉ា​ត ​ជា​ប្រធាន​តំបន់​៦ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ដោយមាន លោក ហ៊ិ​ន សុវណ្ណ​រ៉ា និង សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ ចម្រុះ​មួយគ្រឿង ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0839​។ បន្ទាប់ពី​ឆែកឆេរ សមត្ថកិច្ច​បាន​រកឃើញ​សម្ភារ​លួច​បង្កប់​ក្នុង​ទំនិញ ដូចជា កាំភ្លើងខ្លី ចំនួន​៣៥​ដើម ដែលជា​ប្រភេទ​កាំភ្លើង​បាញ់​ឲ្យ​សន្លប់ ។​

​បើ​យោងតាម​ប្រភពពី​មា្ច​ស់​រថយន្ត​បាន​ឲ្យ​ដឹងថា កាំភ្លើង​ទាំងនេះ​ខ្លួន បាន​សាង​ពី​រថយន្ត​មួយគ្រឿង​ផ្សេងទៀត នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក ​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ មាន​ទំនិញ​ចម្រុះ លាយឡំ​ច្រើន​មុខ តែ​មិនបាន​ដឹងថា ជា​អាវុធ​នោះទេ​។ ម្ចាស់​រថយន្ត បាន​បន្ថែមថា ​ខ្លួន​ដឹកចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម បាន​ចំនួន​៤​ជើង​ហើយ ក៏ត្រូវ​សមត្ថកិច្ច​គយ​ចាប់​ឃាត់​តែម្តង ​ដោយ​ធ្វើ​ឲ្យ​ខ្លួន​ហួសចិត្ត ពេល​មន្ត្រី​ជំនាញ​ឆែកឆេរ រកឃើញ​អាវុធ​បែបនេះ ​។​

​ការបង្ក្រាប​នេះ បន្ទាប់​ទទួល​តាម​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស ​និង​មានការ​សម្របសម្រួល​ពី​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា ខេត្ត​ត្បូងឃ្មុំ ម្ចាស់​ទំនិញ និង​អ្នកបើកបរ ព្រមទាំង​អាវុធ​ខុសច្បាប់​ទាំងនេះ បាន​ប្រគល់ជូន​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×