Dainel Boyer អ្នកដែលធ្លាប់បានប្រកាសថាបានរកឃើញយន្តហោះ MH370 ក្នុងព្រៃក្រាស់តាមរយៈ Google Maps, ថ្មីៗនេះបានប្រកាសទៀតថា គេសន្និដ្ឋានបាននៃទីតាំងជាក់លាក់នៃគ្រឿងម៉ាស៊ីនរបស់យន្តហោះនេះ។
ផ្អែកតាមការវិភាគទាំងឡាយរបស់ខ្លួន Dainel Boyer ចាត់ទុកថាវត្ថុពណ៌សក្នុងរូបភាពមានបណ្តោយ 2,79 m និងទទឹង 4,37 m វាប្រហាក់ប្រហែលជាមួយស្តង់ដារម៉ាស៊ីនយន្តហោះនេះ។
លោកBoyer ពោលថា៖ «នេះជាការរកឃើញដ៏ធំមួយ ហើយវាគប្បីត្រូវបានធ្វើការត្រួតពិនិត្យ»។ ក្នុងសេចក្តីប្រកាសនោះដែរ Boyer និយាយថា វត្ថុដែលគាត់ចាត់ទុកថាជាម៉ាស៊ីនយន្តហោះនេះស្ថិតនៅចម្ងាយពីរដ្ឋធានីភ្នំពេញប្រមាណ ៩៦គីឡូម៉ែត្រ។
គួររំលឹកថា ការប្រកាសរបស់អ្នកស្រាវជ្រាវថ្មីនេះត្រូវបានលើកឡើងក្នុងពេលដែលអ្នកជំនាញបច្ចេកវិជ្ជាសញ្ជាតិ អង់គ្លេស Ian Wilson និងបងប្រុស ទើបបញ្ឈប់ការរុករកទាំងកណ្តាលទី ព្រោះមិនអាចធ្វើដំណើរបន្តទៅមុខទៀតបាន៕លីសា