ខេត្តកណ្តាល ៖ កងកម្លាំងនគរបាលទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុកចំនួន១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថជាង២៣នាក់ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលលួចបើកលេងយូរឆ្នាំមកហើយ។
មន្ត្រីនគរបាលខេត្តកណ្តាលឲ្យដឹងថា៖ក្នុងពេលចុះបង្ក្រាបកន្លែងជល់មានដ៏ធំកងកម្លាំងដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី និងមានបញ្ជាផ្ទាល់ពីលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មកចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនេះ៕ ដោយ៖បញ្ញាស័ក្តិ