Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ និង​វត្ថុតាង​ថ្នាំញៀន ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ​ ៖ កម្លាំង​នគរបាល​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹងថា​៖​មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​ប៉ោយប៉ែត​ថា មាន​គេ​ចែក​ចាញ​គ្រឿងញៀន នៅក្នុង​បន្ទប់​ជួល​លេខ​៥ នៅ​ជាន​ទី​១ នៅ​ចំ​ណុ​ត​ខាងកើត​ផ្សារ​ត្រី ស្តិតនៅ​ភូមិ បា​លិលេ​យ្យ​១ សង្កាត់​/​ក្រុង ប៉ោយ​ប៉ែត ខេត្ត បន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៨ កម្លាំង​ជំនាញ​បាន​ទៅ​ដល់​ក៏​សុំ​ធ្វើការ​ឆែកឆេរ រកឃើញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ភាព រក្សា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ បា​លិលេ​យ្យ​១ សង្កាត់​/​ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ជាមួយនឹង​ការចុះ​ឆែកឆេរ​នេះ សមត្ថកិច្ច បាន​រកឃើញ​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១ កូន​ថង់​ធំ​ល្មម​,​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​មាន​អក្សរ​LV ចំនួន​១៤៣​គ្រាប់ កន្លះ​, ថ្នាំ​គ្រាប់​ពណ៌​លឿងខ្ចី​ចំនួន ៣០​គ្រាប់ មាន​អក្សរ រ៉ូ​ឡិច​,​ថ្នាំ​គ្រាប់​ពណ៌​ខៀរខ្ចី​ចំនួន​៩០​គ្រាប់ មាន​អក្សរ រ៉ូ​ឡិច​, ថ្នាំ​ដប​កេតា​មីន ចំនួន ៦១​ដប​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀង​ចំនួន ២, ថ្នាំ​បន្ទះ​ចំនួន​១ គ្រាប់​, សម្បក​ដប​កេតា​ម៉ីន​ចំនួន ៤៥៤​ដប​, គម្រប​ដប​កេតា​ម៉ីន​មួយចំនួន រួម​និង​ប្រអប់​ថ្នាំ​កេតា​ម៉ីន​ចំនួន ០៥​ពណ៌​ខៀវ​, ថង់​កិប​មាត់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​, ថង់​ខ្មៅ មាន​រុំ​ស្គុត​ចំនួន ០៤​សម្រាប់​ច្រក គ្រឿងញៀន​, ឆ្នាំង​សម្រាប់​សម្ងួត​ថ្នាំញៀង​ចំនួន ០១ គ្រឿង​, កេស​ក្រដាស់​ដែល​មាន​សរសេរ​លេខ​ទូរស័ព្ទ ភ្នំពេញ ប៉ោយប៉ែ​ត​ចំនួន ០២​។​

​លោក​អធិការ​បាន​បញ្ជាក់ថា​៖ ដោយ​ទទួលបាន​ការសារភាព ពី​ឈ្មោះ ភាព រក្សា កម្លាំង​នគរបាល ក៏​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ ធុន សុគន្ធា ភេទ ស្រី​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​/​ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ មុន​របរ បុគ្គលិក​កាស៊ីណូ នៅ​ចំណុច​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×